2022/12/07 at 2:13 PM
Banner Top
ស្ងាត់ៗ ម្ចាស់ផលិតកម្ម Sastra Film បង្ហើបប្រាប់មហាជនថាខ្លួនឆ្លងជំងឺកូវីដ ១៩

កម្សាន្ត៖ សម្រាប់ប្រិយមិត្តដែលនិយមតាមដានទស្សនារឿងភាគនិងរឿងអប់រំខ្លីៗរបស់ខ្មែរ ពិតណាស់ ជឿជាក់ថាលោកអ្នកប្រាកដជាស្គាល់ផលិតកម្ម Sastra Film ជាក់ជាពុំខាន ដោយមួយរយៈចុងក្រោយនេះសន្ទុះនៃការគាំទ្រភាពយន្តរបស់ខ្មែរហាក់មានកំណើនឡើងវិញ បន្ទាប់ពីផលិតកម្មមួយនេះខិតខំសម្រិតសម្រាំង ផ្ចិតផ្ចង់សាច់រឿងរបស់ខ្លួនមិនឲ្យចាញ់ប្រទេសជិតខាននោះឡើយ។

យ៉ាងណាមិញ នៅពីក្រោយជោគជ័យដ៏ធំធេងមួយនេះផងដែរ តើលោកអ្នកដឹងទេថា តើនរណាជាម្ចាស់ផលិតកម្មមួយនេះ? អ្នកនាង ប៊ុន ចាន់និមល ត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្ម ព្រមទាំងជាអ្នកគ្រប់គ្រងសាច់រឿងទាំងអស់របស់ Sastra Film។

ថ្វីបើប្រទេសកម្ពុជាហាក់ស្ងប់ស្ងាត់ពីជំងឺកូវីដមែនពិត​ តែសុខៗម្ចាស់ផលិតកម្ម Sastra Film រូបនេះសម្រាប់តែបង្ហោះសារដោយអមជាមួយរូបភាព លើបណ្ដាញសង្គមដោយគណនីខ្លួនថា អ្នកនាង ផ្ទុកជំងឺកូវីដ១៩ ហើយ ដែលបច្ចុប្បន្ននេះ អ្នកនាងកំពុងសម្រាកព្យាបាលនៅ  ព្រឺមៀរសេនធ័រសែនសុខ ហើយអ្នកស្រីក៏អះអាងទៀតថា ពេលនេះ ស្ថានភាពជំងឺមានសភាពល្អប្រសើរកាន់តែខ្លាំងហើយ៕

ប៊ុន ចាន់និមល
ប៊ុន ចាន់និមល
ប៊ុន ចាន់និមល
ប៊ុន ចាន់និមល

Banner Content

Related Article

0 Comments

Leave a Comment