2022/12/01 at 2:34 PM
Banner Top
ព្រាយចេះមានស្នេហា? តោះមកស្ដាប់ការបកស្រាយពីគ្រូមន្តអាគមដ៏ល្បីមួយរូប(មានវីដេអូ)

ជំនឿ៖ រឿងរ៉ាវព្រាយចង់បានមនុស្សយកធ្វើជាស្វាម៉ី បាននឹងកំពុងវាយឡុកខ្លាំងពេញបណ្ដាញសង្គមនានា មិនថាហ្វេសប៊ុកឬក៏តីកតុកនោះឡើយ។ក្រោយមានករណីឆេះបាក្លឹបកម្សាន្តអុីលីតក្រោមដី នៅផ្សារអាសុីផ្លាហ្សា ដែលស្ថិតនៅ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឆក់យកជីវិតមនុស្សចំនួន៤នាក់ ដោយនៅក្នុងនោះក៏មានអ្នកចម្រៀងម្នាក់ ដែលមានមតិមហាជនមួយចំនួនបានលើកឡើងថា ព្រាយក្រឡាភ្លើងជាអ្នកឆក់យកជីវិតបុរសនោះ

ជុំវិញការយល់ឃើញខុសៗគ្នានោះ យ៉ាងណាមិញ គ្រូមន្តអាគមដ៏ល្បីឈ្មោះមួយរូបបានលើកឡើងយ៉ាងដូចច្នេះថា៖


ព្រាយចេះមានស្នេហា? ប្អូនស្តាប់បងឲ្យទាន់ណា! ព្រាយពីខ្មោច និងព្រាយអ្នកតា ពីរនឹងគឺខុសគ្នា ឋាន:ក៏ខុសគ្នា អំណាចក៏ខុសគ្នាដែរ ខ្មោចមានសិទ្ធិត្រឹមតែលង វិញ្ញាណតៃហោងគឺមានសិទ្ធិនៅក្នុងការចូល មានអំណាចនៅក្នុងការឆក់យកព្រលឹងអ្នកដទៃបាន អានឹងហៅថាវិញ្ញាណតៃហោង។ ព្រាយៗអត់មានស្នេហាទេ ព្រាយនៅពេលវាងាប់ទៅ  វាលែងមានអារម្មណ៍កាមទេពស្នេហាហើយ ព្រាយគឺវាអត់មានអារម្មណ៍កាមទេពស្នេហាអីទេ ព្រោះអំបូរនៃព្រាយនេះ គឺស្ថិតនៅក្នុងវិញ្ញាណដែលចាំ របៀបថាឋាននរកក៏អត់ទៅ  ឋានសួគ៌ក៏អត់ទៅដែរ….

សម្តីគ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 

Banner Content

Related Article

0 Comments

Leave a Comment