2022/12/01 at 3:02 PM
Banner Top
រំជួលចិត្តណាស់! ហេង ប៊ុនលាភ ស្រាប់តែពោលពាក្យបែបនេះទៅកាន់កូនៗ ក្រោយស្ថានភាពជំងឺ កាន់តែធ្ងន់ធ្ងរ

កម្សាន្ត៖ តារាសម្ដែងចាស់វស្សា លោក ហេង ប៊ុនលាភ ធ្លាប់សាងភាពល្បីល្បាញស្ទើរពេញផ្ទៃប្រទេស ក្រោយរូបលោកផ្ទាល់បានសម្ដែងភាពយន្តនានាជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងច្រើនមហាសាលពីសំណាក់ប្រជាជនកម្ពុជាទាំងក្នុងស្រុក និងប្រជាជនរស់នៅបរទេស ក្នុងកំឡុងពេលជាង ១០ឆ្នាំមុន។

ថ្វីបើ រូបលោកឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាយូរហើយក្ដី ដោយទៅរស់នៅបែបសាមញ្ញាៗនៅតាមខេត្ត ដោយលោកមិនសូវខ្វល់ខ្វាយពីកាងារសម្ដែងទៀតនោះឡើយ ដោយធ្វើឲ្យអ្នកគាំទ្ររបស់លោកមានការនឹករលឹករូបលោកជាខ្លាំង នឹងចង់ឃើញរូបលោកមកសម្ដែងជាថ្មីម្ដងទៀត។

យ៉ាងណាមិញ ក្រោយបាត់មុខឈឹងពីវិថីសិល្បៈ ថ្មីៗនេះដែល លោក ហេង ប៊ុនលាភ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញរូបលោកបង្ហោះរូបថតខ្លួនឯងសម្រាកនៅមន្ទីរពេទ្យ ជាមួយនឹងរូបថតកូនៗ ដោយក្នុងនោះផងដែរ រូបលោក បានបង្ហើបថា មានបញ្ហាក្រលៀនផងដែរ។

ក្នុងនោះ លោក ហេង ប៊ុនលាភ បានបញ្ជាក់យ៉ាងដូច្នេះថា ៖


លោកពុកសុំស្រណុកមួយរយៈហើយកូនៗMiss love៕

ហេង ប៊ុនលាភ

 លោក ហេង​ ប៊ុនលាភ
 លោក ហេង​ ប៊ុនលាភ
 លោក ហេង​ ប៊ុនលាភ
 លោក ហេង​ ប៊ុនលាភ
 លោក ហេង​ ប៊ុនលាភ
Banner Content

Related Article

0 Comments

Leave a Comment