2022/12/07 at 5:52 PM
Banner Top
ព្រោះតែជីវភាព! ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់​ បែរជាមករៀនត្រឹមថ្នាក់ទី៥ទៅវិញ ព្រោះហេតុផលរំជួលចិត្តមួយនេះ

កំពង់ស្ពឺ៖ នាពេលថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះវីដេអូអំពីកូនសិស្សប្រុសរូបសង្ហាម្នាក់ ដែលមានអាយុ១៤ឆ្នាំហើយ បែរជារៀនត្រឹមថ្នាក់ទី៥វិញ ហើយម៉ោងចេញលេងសុខសំងំនៅក្នុងថ្នាក់រៀន ដោយមិនចេញក្រៅទាល់តែសោះ។

ដោយឡែក បើយោងតាមការអះអាងរបស់អ្នកគ្រូ បានបញ្ជាក់ថាកូនសិស្ស ដែលមិនចេញលេងនៅពេលម៉ោងសម្រាក ម្នាក់នោះមានឈ្មោះថៃយ៉ា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៥ក នៅបឋមសិក្សក្រាំងចែក។ អ្វីដែលធ្វើអ្នកគ្រូចាប់អារម្មណ៍នោះគឺម៉ោងចេញលេង កូនសិស្សរូបនេះ គឺអង្គុយសំងំក្នុងថ្នាក់រហូតដល់អ្នកគ្រូមកសួរផ្ទាល់តែម្តង ទើបគេមិននិយាយស្តីអ្វីមួយម៉ាត់បានត្រឹមតែញញឹម ហើយអ្នកគ្រូបានសួរបន្ថែមទៀតមិនទិញអីហូប ទើបគេនិយាយថាមិនឃ្លាន ដែលចម្លើយនេះ អ្នកគ្រូបានដឹងថា កូនសិស្សនេះគឺប្រាកដជាមិនយកលុយមកតែម្តង។

អ្នកបានបន្ថែមទៀតថា ហើយគ្រួសារខាងប្អូនប្រុសមានជីវភាពខ្វះខាត ដូច្នេះប្អូនបានចូលរួមសម្រួលបន្ទុក ដោយឆ្លៀតដើរបេះផ្លែឈើឲ្យគេ ដើម្បីរកចំណូលមកផ្គត់ផ្អង់ការហូបចុក និងថ្លៃចំណាយផ្សេងទៀត នៅពេលដែលគេទំនេរពីការសិក្សា។

ទោះបីលំបាកយ៉ាងណា ក៏ថៃយ៉ា នៅតស៊ូរៀន មិនបោះបង់ការរៀនសូត្រ ដោយរៀនវេនព្រឹក ដល់ថ្ងៃថ្ងៃឡើងឆ្លៀតធ្វើការដើរបេះផ្លែឈើឲ្យគេផងដែរ៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ចង់ដាច់ផ្ងារ! តារាចម្រៀងម្នាក់ក្លាយជាអ្នកមាន សល់លុយ ១៤០០​លាន​ដុល្លារ​ ព្រោះតែលក់អនឡាញ
នេះជាមូលហេតុពិតដែលបណ្ដាលឲ្យ អតីតភរិយា លោក ដួង ឆាយ បើកឡានទាំងស្រវឹងជោគទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្ដាលរថយន្ថ ទាំងកណ្ដាលយប់
លើសពីអាណិត! បាត់ទាំងទ្រព្យ អស់ទាំងប្រពន្ធ​ ពេលនេះ តារាកំប្លែង នាយតាក់ស៊ី ធ្លាក់ខ្លួនទៅជួលផ្ទះគេ ក្រោយលែងលះជាមួយភរិយា ដាច់ស្រេច
តួលេខកាន់តែខ្ពស់! ថ្ងៃនេះ អ្នកឆ្លងកូវីដថ្មីកើនឡើងច្រើនជាងពីម្សិលមិញ
ពីរថ្ងៃទៀត ឆ្នាំទាំង៦នេះ ​ទេវតា​ដំណាក់​សំពៅ​ហ្លួង​នាំ​លាភ​ធំ​ដល់​ផ្ទះ
telegram : 066 74 3388