2022/12/01 at 11:29 AM
Banner Top
លេងសើចមិចបាន! ម៉ាក់ល័ក្ខ ស្រស់ស្អាតខ្លាំងក្នុងឈុតបង្ហាញពីទង់ជាតិខ្មែរ ជះភាពស្រស់ស្អាតមិនធម្មតា

កម្សាន្ត៖ ក្រោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យដែលជាអ្នកគាំទ្រ តារា Tik Tok ដែលហ្វេនៗរបស់កញ្ញាតែងនិយមហៅថា ម៉ាក់ល័ក្ខ បច្ចុប្បន្ន កញ្ញា កំពុងទទួលបានសន្ទុះនៃការងារពីមួយទៅមួយឥតដាច់ ដូចជាការចុះកុងត្រាផ្សាយផលិតផលឲ្យក្រុមហ៊ុន ដាណាទ្រី ក្នុងតម្លៃរាប់ម៉ឺនដុលារកាលពីពេលថ្មៗនេះជាដើម។

ជានារីលេងខ្លួនបែបទាន់សម័យ លេងខ្លួនបែបស៊ិចស៊ី តារាស្រីរូបនេះជាញឹកញឹយពុំសូវបានបង្ហាញខ្លួនក្នុងឈុតបែបប្រពៃណីនោះឡើយ តែអ្វីដែលរឹតតែពិសេសទៀតនោះ កាលពីពេលថ្មីៗនេះ ម៉ាក់ល័ក្ខ បានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរថាស្រស់ស្អាតដូចគំនូរគ្រប់ៗគ្នា ក្រោយឃើញនាងស្លៀកឈុតបែបប្រពៃណីបែបនេះ។

គួរបញ្ជាក់ដែលថា មានមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបានចូលទៅខមិននៅក្នុងផុសដែលកញ្ញា បានស្លៀកឈុតដែលបង្ហាញទង់ជាតិខ្មែរ ដោយមានអ្នកខ្លះលើកឡើងថា តារាស្រីរូបនះ មើលទៅកាន់តែប្លែកភ្នែក ជះភាពស្រស់ស្អាតមិនធម្មតា ដោយអមជាមួយស្នាមញញឹមយ៉ាងទន់ភ្លន់ទៀតផង។

ម៉ាក់ល័ក្ខ
ម៉ាក់ល័ក្ខ
ម៉ាក់ល័ក្ខ
ម៉ាក់ល័ក្ខ
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388