2022/12/08 at 9:13 AM
Banner Top
អុញនោះ! ឃើញហ៊ឺហា ប្រើរបស់ប្រេនៗអួតគេពេញ Tik Tok ពេលនេះបុរសរូបនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ព្រោះប្រព្រឹត្តបទល្មើសទាំងនេះ

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានករណីរំលោភសេពសន្ថវៈ និងការប្រព្រឹត្តអំពើលួច ដែលបង្កដោយបុរសម្នាក់ ដែលឈ្មោះល្បីក្នុងបណ្តាញសង្គម ដោយមានឈ្មោះហៅក្រៅថា និចហ្សីន

ដោយឡែក ជុំវិញរឿងរ៉ាវមួយនេះ លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ បានសរសេររៀបរាប់ពីដំណើរដើមទង និងដើមហេតុ យ៉ាងក្បោះក្បាយ នៅក្នុងបណ្តាញសង្គម យ៉ាងដូច្នេះថា៖

ករណីរំលោភសេពសន្ថវ: និងប្រព្រឹត្តអំពើលួច(ទូរស័ព្ទនិងលុយ)
កើតឡើងមួយលើក ភូមិ កប់ភ្លុក សង្កាត់ ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ២៤:០០ ឈានចូលថ្ងៃទី ២៦
ក្រោយពីបានទទួលពាក្យបណ្តឹងលោក វរសនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលបានបញ្ជាអោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌកំបូលដឹកនាំកម្លាំងផ្នែកជំនាញ និង កម្លាំងប៉ុស្តិ៍ ធ្វើការស្រាវជ្រាវ និងបានឃាត់ជនសង្ស័យម្នាក់តាមពាក្យបណ្តឹងនារីជាជនរងគ្រោះ ក្រោយពីធ្វើការសាកសួរតាមនីតិវិធីជំនាញជនសង្ស័យបានសារភាពពិតជាបានប្រព្រឹត្តនូវបទល្មើសដូចខាងលើនេះពិតប្រាកដមែន
 ជនសង្ស័យមានឈ្មោះ ផេង ភក្តី ហៅ និចហ្សីន ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅបច្ចុប្បន្ន ភូមិ តាំងរនាម សង្កាត់ ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ.(គ្មានសារធាតុញៀន)
ជនរងគ្រោះមានឈ្មោះ ស ស អ ភេទ ស្រី អាយុ ២២ឆ្នាំ មុខរបរ ម៉ាស្សា កោសជប់មានទីលំនៅបច្ចុប្បន្នភូមិ គោកឃ្លាង សង្តាត់ គោកឃ្លាង ខណ្ឌសែនសុក រាជធានីភ្នំពេញ
មុនពេលកើតហេតុជនរងគ្រោះបានស្គាល់គ្នាជាមួយជនសង្ស័យតាមរយះលេងFacebook អ្នកទាំងពីបានណាត់ជួបគ្នានៅម្តុំសួនកុមារមុខផ្សារស៊ីនជូរី រួចនាំគ្នាទៅលេងកោះពេជ្រ បាននាំគ្នាផឹកស៊ីនៅទីនោះក្រោយពីត្រឡប់មកវិញជនសង្ស័យមិនបានដឹកជនរងគ្រោះទៅផ្ទះវិញទេ បានដឹកជនរងគ្រោះមកទីកន្លែងស្ងាត់ចំណុចដីវាលរួចក៍ធ្វើសកម្មភាពតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានផ្នែកជំនាញបានកសាងបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។

  លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ 

ប្រភព៖  លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ 

សូមចូលទស្សនារូបភាពខាងក្រោម៖

 ជនសង្ស័យ
Banner Content

Related Article

0 Comments

Leave a Comment