2022/12/07 at 12:50 PM
Banner Top
ដឹងការពិតហើយ! បុរសម្នាក់ដែលដៀលសមត្ថកិច្ចកប់ៗនោះ តាមពិតគឺជា…

ភ្នំពេញ៖ បុរសម្នាក់បានធ្វើឲ្យមហាជនសម្ដែងការហួសចិត្តជាខ្លាំង ក្រោយរូបគាត់បានប្រើពាក្យស​ម្ដីមិនសមរម្យដាក់សមត្ថកិច្ច ដោយបានប្រមាថមើលងាយ និងដៀលកប់ៗមាត់ទៀតផង បន្ទាប់ពីបុរសខាងលើជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងបញ្រ្ចាសទិសបន្ទាប់ពីសមត្ថកិច្ចហៅសួរនាំ។ ដោយហេតុការណ៍ដ៏ហួសចិត្តមួយនេះបានកើតឡើងនៅវេលាម៉ោង០១ និង៥០នាទី រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យ៉ាងណាមិញ ក្រោយពីវីដេអូឃ្លីបជេរប្រមាថសមត្ថកិច្ចត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាពេញបណ្ដាញសង្គម បុរសចិត្តឆៅរូបនេះកំពុងក្លាយជាផ្ទាំងស៊ីប រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន។ហើយក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបុគ្គលម្នាក់នេះ មកចាត់វិធានការតាមច្បាប់ជាបន្ទាន់។

សូមបញ្ជាក់ដែលថា បុរសខាងលើមានឈ្មោះថា យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជា សន្តិសុខឯកជន មានទីលំនៅស្នាក់នៅម្តុំផ្សារដើមគរ៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388