2022/11/29 at 2:00 AM
Banner Top
ច្បាស់ដូចថ្ងៃ! Love Riya បង្ហើបថាលេីកនេះ ជាស្នេហាពិតហើយ ក្រោយជួបរឿងខកចិត្តអស់ជាច្រើនដង

ពីនេះពីនោះ៖ អ្នកលក់អនឡាញល្បីឈ្មោះ អ្នកនាង Love Riya ជឿជាក់ថាប្រិយមិត្តភាគច្រើនបានស្គាល់រូបគាត់រួចមកហើយ ដោយគាត់ក៏ជាបុគ្គលម្នាក់ដែលមានប្រជាប្រិយភាពគួរសមដែរ នៅក្នុងបណ្ដាញសង្គម។

ថ្វីបើជោគជ័យលើមុខរបររកស៊ីយ៉ាងណាក្ដី តែបើងាកមកមើលជីវិតឯកជនរបស់អ្នកនាងវិញ Love Riya ហាក់អភ័ព្វ​ខ្លាំងទៅលើរឿងស្នេហា ក្រោយជួបរឿងខកចិត្តឈឺចាប់បេះដូងអស់ជាច្រើនលើកច្រើនសារ ដោយមានការលែងលះស្វាម៉ីអស់ជាច្រើនលើក។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះក្រោយធ្លាយដំណឹងលែងលះអតីតស្វាម៉ីតាមផ្លូវច្បាប់មិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាង Riya លួចបង្ហើបថាមានបុរសម្នាក់ចូលសុំថ្នមបេះដូងទៅហើយ ដែលបុរសមានសំណាងរូបនេះត្រូវបានគេស្គាល់ថាជានគរបាលរូបសង្ហារម្នាក់ ហើយអ្វីដែលសំខាន់ទៀតនោះគឺម្តងនេះច្បាស់លាស់ខ្លាំងណាស់ រហូតដល់ថ្នាក់ រូបនាងដឹកដៃថតរូបឈុតប្រពៃណីរៀបការ និងPre-Wedding ថែមទៀតផង។

ក្រោយមានបុរសសង្ហារម្នាក់ចូលមកស្អំបេះដូង បើងាកទៅមើលគណនីហ្វេសប៊ុកអ្នកនាង​រីយ៉ា បានសរសេររៀបរាប់ថា៖ អគុណបងដែល ចូលមកក្នុងជីវិតអូន ហើយអ្នកដែលថា ដដែលៗនឹងមានមើល អត់ថាខ្ញុំមានក្តីសុខទេ???នេះមិនមែនជាការសម្តែងទេ គឺជាការស្រលាញ់ចេញពីបេះពួកខ្ញុំទាំងពីរ ពិតប្រាកដ ជាចុងក្រោយ️បើមានខុសឆ្គងសូមពុកម៉ែបងប្អូកុំប្រកាន់អីណា៕

Banner Content

Related Article

0 Comments

Leave a Comment