2022/12/07 at 5:20 PM
Banner Top
សូមប្រយ័ត្ន! មានជនខិលខូចបង្កើតផេកឲ្យដូច តាចេក ដើម្បីឆបោកលុយពីមហាជន ដោយផុសស្នើសុំជំនួយ

កម្សាន្ត៖ មហាជនហាកស្រឡាំងគាំងជាខ្លាំង ក្រោយតារាសម្ដែងរូបសង្ហារលោក  ហេង នរកក្កដា ចេញប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មានជនឆបោកជាច្រើនបានបង្កើតគណនីហ្វេសប៊ុកឲ្យដូចតាចេក ដើម្បីបោកប្រាស់លុយពីមហាជន ដោយផេកនោះបានផុសសុំជំនួយនានា។

ដោយក្នុងនោះតារាប្រុសរូបនោះបានរៀបរាប់ថា៖ ពិតជាថោកទាបបំផុត ដែលមានជនឆបោកបង្កេីតអាខោនក្លែងក្លាយបោកប្រជាជនយេីងដែលមានចិត្តចង់ជួយឪចេក ខ្ញុំសូមប្រកាសថាអាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថិវិការបងប្អូនដែលចង់ជួយឪចេក. ឪចេកអត់មានផេកទេ ហេីយគាត់មានតែអាខោន ABAតែមួយគត់ គឺឈ្មោះ Chhum Bunchhoeun (003369667) សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត ដោយក្តីគោរពពីខ្ញុំ។ សូមជួយស៊ែតៗគ្នាផង សូមបញ្ជាក់អាខោន Heng Norakakda ខ្ញុំត្រូវបាន Facebook ប្លុកមួយខែ។សូមអរគុណ។

យ៉ាងណាមិញ សូមរំលឹកដែលថាតារាកំប្លែងជើងចាស់ តាចេក បាននឹងកំពុងលក់ដូរបន្តិចបន្តួចផ្សែផ្សំគ្នា ដោយលោកតាចេកលក់ ផ្លែឈើ និងគ្រឿងភេសជ្ជៈ នៅមុខរីសតអូរំចត ដែលស្ថិតនៅក្នុងរមណីយដ្ឋានគិរីរម្យ តែដោយសារតែរកស៊ីខាតទើបធ្វើឲ្យជីវិតលោកកាន់តែដុនដាប៕

 ហេង​ នរកក្កដា
Banner Content

Related Article

0 Comments

Leave a Comment