2022/12/07 at 4:20 PM
Banner Top
ប្រយ័ត្នឲ្យមែនទែន! នេះជាស្ទាយ៍បោកយកម៉ូតូបែបថ្មី ដែលកំពុងតែពេញនិយម(មានវីដេអូ)

រាជធានីភ្នំពេញ ៖ មានជនខិលខូចមិនតិចនោះទេដែលចូលចិត្តប្រើល្បិចប្រើប្រាស់ ទំនុកចិត្តបោកគេឯង ហើយវានៅតែកើតឡើងជារឿយៗ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ បុរសម្នាក់បានធ្វើឲ្យមហាជនហួសចិត្តជាខ្លាំង ក្រោយរូបគេត្រូវបានប៉ូលីសដាក់ការសង្ស័យថាបានប្រើល្បិចបែបនេះ បោកយកម៉ូតូអ្នកស្គាល់គ្នា ដោយសរុបត្រួសៗអស់៧ទៅហើយគ្រឿង។

ក្នុងនោះ ជនរងគ្រោះ បង្ហើបប្រាប់ថា មុនថ្ងៃកើតហេតុ ថ្ងៃទី ១៩ វិច្ឆិកា បានស្គាល់គ្នាជាមួយនឹង ជនសង្ស័យ តាមរយៈការផឹកស៊ីជុំគ្នា ដែលអ្នកទាំងពីរបាន ស្គាល់គ្នាក្នុងGroupឆាត ដែលសមត្ថកិច្ចបញ្ជាក់ថា ជាGroupឆាត បុរសស្រលាញ់ភេទដូចគ្នា បានត្រឹមតែមួយថ្ងៃ ក៏សម្រេចចិត្តចេញទៅស៊ីផឹកបែបនេះ។

លុះព្រឹកថ្ងៃបន្ទាប់ ស្រាប់តែជនសង្ស័យ បបួលជនរងគ្រោះ ជិះម៉ូតទៅដើរលេង ហើយយកលេសថា គ្មានអីជិះ ត្រូវឲ្យជនរងគ្រោះ មកយកនៅផ្ទះ នៅរង្វង់មូលផ្សារដើមថ្កូវ បន្ទាប់មក ដល់ហាងកាហ្វេមួយកន្លែង ជនសង្ស័យក៏ហៅឲ្យជនរងគ្រោះ ចុះទៅទិញកាហ្វេហើយ ខ្លួននៅរងចាំលើម៉ូត។

បន្ទាប់មកទៀត ជនរងគ្រោះក៏ធ្វើតាម ដើរចូលបន្តិចសោះ ជនសង្ស័យក៏បញ្ឆេះម៉ូតូទៅ ជនរងគ្រោះក៏ស្រែកថាចោរ ចៃដន្យ សមត្ថកិច្ចកំពុងល្បាតនៅទីនោះស្រាប់ ក៏ដេញតាម ចាប់បានហើយនោះ ជនសង្ស័យឆ្លើយថា ភ្លេចសោផ្ទះហើយជិះទៅយកវិញ លើកលេសថា ស្រែកប្រាប់ជនសង្ស័យដែរ តែប្រហែលមិនលឺ។

ជាអកុសលអ្វី គ្រាន់តែឃើញព័ត៌មានបែបនេះ ទម្លាយភិនភាគជនសង្ស័យ ហើយលេងស្ទាយ៍ស្រដៀងនេះ ក៏គេឃើញមាន មនុស្សម្នា៧នាក់ដទៃទៀត បានមកប៉ុស្តសមត្ថកិច្ចដាក់ពាក្យបណ្តឹងបន្តកន្ទុយគ្នា គ្រាន់តែឃើញបែបនេះ ជនសង្ស័យក៏សារភាព ថាខ្លួនបានធ្វើបែបនេះ ចំពោះជនរងគ្រោះ ៦នាក់ផ្សេងទៀត ក្នុងចំណោម៧នាក់ទៀត ដែលម្នាក់ផ្សេងទៀតនោះ ខ្លួនបានបដិសេធមិនបានបោកយកម៉ូតឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 ជនសង្ស័យ

ប្រភព៖ Bo Phaktra

Banner Content

Related Article

0 Comments

Leave a Comment