2022/12/08 at 9:13 AM
Banner Top
មានរឿងអ្វីទៅ? ផេនខេក ស្រាប់តែដួលសន្លប់ស្ដូកស្ដឹងជាង៣ម៉ោងរហូតចូលសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ?

កម្សាន្ត៖ ពិធីការិនីភេទទីបីរបស់កម្មវិធី 3Fun កញ្ញា ផេនខេក បានធ្វើឲ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភជាខ្លាំងក្រោយគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថាជាហ្វេសប៊ុកផ្លូវការរបស់នាង បានផុសរូបកញ្ញាដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យ ដោយអមជាមួយចំណងជើងដ៏គួរបាម្ភមួយ។

បើយោងតាមគណនីហ្វេសប៊ុកនោះបាន បញ្ជាក់យ៉ាងច្បាស់ៗថាកញ្ញាផេងខេក បានសន្លប់ស្ដូកស្ដឹងអស់រយៈពេលជាង៣ម៉ោងទៅហើយ រហូតដល់ត្រូវបញ្ចូនទៅមន្ទីពេទ្យដើម្បីធ្វើការជួយសង្គ្រោះទៀតផង។ ហើយចំពោះរឿងហេតុខាងលើ មិនមែនជាការសម្ដែង ឬក៏ថតកុនអ្វីនោះឡើយ ដូចដែលលោកអ្នកដឹងហើយ ថារឿយៗកញ្ញាតែងមានបង្ហាញសុខភាពជាហូរហែរ។

យ៉ាងមិញ ក្រោយដំណឹងនេះលេចលឺដល់មហាជន មានអ្នកគាំទ្ររបស់កញ្ញាជាច្រើនបានសម្ដែងការព្រួយបារម្ភ និងជូនពរឲ្យកញ្ញាឆាប់ជាហើយវឹលត្រឡប់មកសភាពដូចដើមវិញក្នុងពេលឆាប់ៗខាងមុខនេះ៕

Banner Content

Related Article

0 Comments

Leave a Comment