2022/12/07 at 2:36 PM
Banner Top
អាយុរៀងជ្រេបន្តិចមែនពិត តែ សុខ ពិសី នៅតែស្រស់ស្អាតក្មេងជាងវ័យ តែងខ្លួនខ្ញង់ៗដូចអាយុម្ភៃ

កម្សាន្ត៖ តារាចម្រៀងចាស់វស្សារបស់ផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសី ពីមួយថ្ងៃទៅមួយថ្ងៃសម្រស់របស់កញ្ញាកាន់តែស្រស់ស្អាតទ្វេដង រហូតដល់អ្នកគាំទ្រខ្លះធ្លោយមាត់លើកឡើងថាកញ្ញាមើលទៅមិនចេះចាស់សោះ បើទោះបីជាអាយុរៀងជ្រេបន្តិចមែនពិត។

យ៉ាងណាមិញ ក្រោយប្រឡូកក្នុងអាជីពជាតារាចម្រៀងអស់ជាច្រើនឆ្នាំ កញ្ញា សុខពិសិ បានប្រមូលប្រជាប្រិយភាពពីមហាជនយ៉ាងក្រាស់ក្រែល ហើយបើទោះបីសព្វថ្ងៃនេះមានតារាចម្រៀងពន្លកថ្មីជាច្រើនបានរះព្រោងព្រាតយ៉ាងណាក្ដី ក៏មិនអាចបំបាក់ និងទាញទម្លាក់ប្រជាប្រិយភាពរបស់នាងពីអ្នកគាំទ្របានឡើយ។ បើងាកមកមើលពីការថែសម្រស់វិញមានអ្នកគាំទ្របានលើកសរសើរពីកញ្ញាជាហូរហែរ ដោយអ្នកខ្លះលើកឡើងថា សុខពិសី ជាមនុស្សពូកែថែខ្លួន ព្រោះរូបរាងមុខមាត់នៅតែស្អាតដូចមុនដដែលមិនចាស់ទៅតាមវ័យទាល់តែសោះ។

ជាក់ស្ដែង ដូចជាពេលថ្មីៗនេះអ៊ីចឹង រូបភាពស្រស់ស្អាតជាច្រើនរបស់កញ្ញាសុខពិសីបានធ្វើឲ្យអ្នកគាំទ្រខ្លួន ជាពិសេសបុរសៗនៅមិនស្ងៀមក្រោយឃើញកញ្ញាបង្ហាញរូបភាពដ៏ស្រស់ស្អាត ក្មេងជាងវ័យ ជាមួយផ្ទៃមុខសភ្លឺម៉ត់រលោង គ្មានស្នាមជ្រីវជ្រួញអ្វីបន្តិច៕

https://s9.kh1.co/__image/w=650,h=977,q=100/20/206fe66b9e0bf51d646310c8e5f70cc804e39cd8.jpg
 សុខ ពិសី
https://s9.kh1.co/__image/w=650,h=976,q=100/33/33b5f8454b234e3b6c42fa0c66ffd0dbedb49fb5.jpg
 សុខ ពិសី
https://s9.kh1.co/__image/w=650,h=1086,q=100/cb/cbd7f4119554cc75e5516bfcb5a0c1e9cc5bad8e.jpg
 សុខ ពិសី
https://s9.kh1.co/__image/w=650,h=1156,q=100/15/1502f0eb7b94c9d12da93f093a3408e703c8ef80.jpg
 សុខ ពិសី
https://s9.kh1.co/__image/w=650,h=976,q=100/7b/7b78fa2bc13683f4683cc2f9de90676dad0be7db.jpg
 សុខ ពិសី
https://s9.kh1.co/__image/w=650,h=976,q=100/20/204a4b4f45234a92cdbca3c83d577c460b82f973.jpg
 សុខ ពិសី
Banner Content

Related Article

0 Comments

Leave a Comment