2022/12/10 at 3:30 PM
Banner Top
តារា Tiktok សុខា ត្រូវសមត្ថកិច្ច ចាប់ខ្លួនបន្ទាប់ពី​លួច​ទូរស័ព្ទគេ?

ខេត្ត​ត្បូងឃ្មុំ៖​ សូមជម្រាបថា កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ មានហេតុការណ៍លួចទូរស័ព្ទមួយគ្រឿង បានកើតឡើង នៅ​ចំណុច​ភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដែលហេតុការណ៍ខាងលើ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថន សុខា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ជ្រួយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ រីឯជន​រង​គ្រោះ​ក្នុង​អំពើ​លួច​នេះ​មានឈ្មោះ រ៉ុ​ម ស្រី​ពៅ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ លក់ដូរ ។

ក្នុងនោះដែរ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច ​បាន​បញ្ជាក់ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភ្លាម នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វិហារ​លួង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ធ្វើការ​សាកសួរ ។

ហើយទីបំផុត តារាតិកតុក ដែលមហាជនទូទៅ ស្គាល់ថា សុខារូបនេះ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​ទទួលស្គាល់​ការ​ពិត​ថា ដោយសារ​មូលហេតុ​អត់​លុយ​ដើរ​លេង​ពិធីបុណ្យ​អុំទូក ។

ដោយផ្អែកតាមពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ស៊ីសង្វាក់​ពាក់ព័ន្ធ​នឹង​បទល្មើស សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ចាត់ការទៅតាមផ្លូវច្បាប់៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

អានហើយរំជួលចិត្ត! មានទ្រព្យហូរហៀមែនពិត តែ ទ្រី ដាណា បែរជាទម្លាយរឿងរ៉ាវស្មុគស្មាញ ដែលគ្មានអ្នកដឹង
មិនធម្មតា! ខាន់ ជេមស៍ ទិញឡានស៊េរីទំនើប ឲ្យកូនស្រីជិះលេង ស្របពេលកូនស្រីធំពេញវ័យ
ក្ដៅៗ! បន្ទាប់ពីហ៊ានបើកកកាយស្ថានភាពប្រទេសក្នុងការប្រលង Miss Universe បវរកញ្ញា​របស់មីយ៉ាន់ម៉ា ​មិន​ហ៊ាន​វិលចូល​ស្រុកវិញទេ
ព្រោះតែជីវភាព! ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់​ បែរជាមករៀនត្រឹមថ្នាក់ទី៥ទៅវិញ ព្រោះហេតុផលរំជួលចិត្តមួយនេះ
ម្ចាស់បទ “Are you ok​?” តន់ ច័ន្ទ​សី​ម៉ា ចេញ​មុខទទួលកំហុសសុំទោសជាសាធារណៈទៅកាន់មហាជន ក្រោយផ្ទុះ​ការ​រិះគន់​យ៉ាងចាស់ដៃ
telegram : 066 74 3388