2022/12/10 at 1:54 AM
Banner Top
ចិត្តសឿង! ក្រោយអតីតស្វាម៉ី បបួលស្បថ ពេលនេះ​ ដេត ម៉ាលីណា និងបងប្រុស ទៅស្បថដល់ ព្រះអង្គដងកើ ដើម្បីបញ្ជាក់ភាពស្អាតស្អំ(មានវីដេអូ)

ពីនេះពីនោះ៖ រឿងរ៉ាវរបស់លោក ដួងឆាយ និងអតីតភរិយា បានស្ងប់ស្ងាត់មួយរយះទៅហើយ ដោយមហាជនគិតថា រឿងនេះត្រូវបានសាម៉ីខ្លួនបញ្ចប់ទៅហើយ បន្ទាប់ពីមានការវែកញែក និងអូសបន្លាយពេល អស់រយះពេលជាយូរ តែអ្វីៗមិនដូចការគិតរបស់មហាជននោះទេ ស្រាប់តែថ្មីៗនេះសាច់រឿងរបស់ លោក ដួងឆាយ និងអតីតភរិយា ស្រាប់តែផ្ទុះឡើងម្ដងទៀត ដែលបង្កការភ្ញាក់ផ្អើលដល់មហាជនស្ទើរគ្រប់គ្នា។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះលោក ដួងឆាយ​បានចោទទៅអតីភរិយាខ្លួនថា ពូកែល្បិច គិតតែដើរផឹកស៊ីមិនគិតកូន ហើយលោកក៏បញ្ចាក់ធ្ងន់ៗទៀតថា ឲ្យអ្នកនាង ដេត ម៉ាលីណា និងបងប្រុសស្បថទៀតផងដើម្បីបង្ហាញភាពស្អាតស្អំទៅមហាជន។

ដោយក្នុងសំណេរយ៉ាងវែងអន្លាយនោះលោកបានរៀបរាប់ថា៖ ខ្ញុំមានតែ 1 សំនួរទេ? តើនាង និងបងប្រុសនាង ទាំង 2 នាក់ហ៊ានឡាយអុជធូបដើម្បីធ្វើសប្បត់ស្បថចំពោះមុខមហាជនទេដែលបានសន្យាលុបវីដេអូភ្លាមៗ ហើយមិនយករឿងរ៉ាវមុនពេលលែងលៈមកបរិហាកេរ្តិ៍ និងប្តឹងផ្តល់គ្នាទៅថ្ងៃក្រោយ។ បើភាគីខាងនាងបំពាននឹងប្រគល់មុខជំនួញបូករួមទាំងទ្រព្យសម្បត្តិទាំងអស់ និងអំណាចមេបារកូនទាំង 3 មកអោយខ្ញុំវិញនៅចំពោះមុខគ្រួសារទាំងសងខាង, មេធាវីទាំងសងខាង, ក្រឡាបញ្ជី និងចំពោះមុខចៅក្រមដែររឺទេ? បើនាងមិនហ៊ានស្បថស្មើនឹងនាងទទួលស្គាល់ការពិត។ បើជាការពិតបានន័យថានាងកំពុងប្រើល្បិចកិចកល់លេបយកទ្រព្យសម្បត្តិរបស់ខ្ញុំរួចចង់សម្លាប់ខ្ញុំទាំងរស់ទៀត។ ចឹងបើនាងបំពានគួរចេះខ្មាស់គេផងកុំមុខក្រាស់ពេក។ ពីដំបូងមិនទទួលស្គាល់ថាដីម្តាយខ្ញុំអោយទេ ឥលូវឡាយនិយាយទទួលស្គាល់ដោយខ្លួនឯងថាពិតជាដីម្តាយខ្ញុំអោយមែន។ សូមពូមីងបងប្អូនពិចារណាតាមការគួរ។ ត្រឹមសម្បត្តិប៉ុន្នឹងមិនច្រើនទេសំរាប់គ្រួសារខ្ញុំ ប៉ុន្តែធ្វើជាមនុស្សត្រូវរៀនចេះទទួលស្គាល់កំហុស និងទទួលស្គាល់ការពិត ក្រដាសខ្ចប់ភ្លើងមិនជិតទេ។ មនុស្សដែលអាត្មានិយម គ្មានគុណធម៍ សច្ចៈធម៍ កតញ្ញូធម៍ ព្រហ្មវិហាវធម៍ និងមេត្តាធម៍មិនយូរទេគង់វិនាសដោយអំពើអាក្រក់របស់ខ្លួនដោយឯងៗដូចជាបើកឡានបុកទ្រូងផ្លូវដោយឯងៗស្តែងៗពិតៗចឹងណា។

ក្រោយឃើញអតីតស្វាម៉ីលើកឡើងយ៉ាងដូចច្នេះ អ្នកនាង ដេត ម៉ាលីណា ក៏មិននៅស្ងៀមដែរ ពោលគឺទៅស្បថភ្លាមៗជាមួយបងប្រុសរបស់ខ្លួន នៅឯព្រះអង្គដងកើ ហើយព្រមគ្នានោះដែរ អ្នកនាងបានសរសេរលើបណ្ដាញសង្គមដោយប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមានអត្ថន័យទាំងស្រុងថា៖ ប្រសើរណាស់ទីបំផុតនាងព្រមទៅស្បថហើយ។ ចឹងសូមស្តាប់ការឡាយនឹងសំនួររបស់ខ្ញុំអោយច្បាស់។ ស្បថអោយត្រូវតាមចំនុចនីមួយៗហើយបើប្រសើរបំផុតណាត់គ្នាទៅស្បថតទល់មុខគ្នាតែម្តង

ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
ឌួង ឆាយ
ឌួង ឆាយ
ឌួង ឆាយ
ឌួង ឆាយ
ដេត ម៉ាលីណា
ដេត ម៉ាលីណា
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388