2022/12/10 at 2:55 PM
Banner Top
ផ្ទុះការកោតសរសើរពេញបណ្ដាញសង្គម ក្រោយពេលដឹងថា ទេព បូព្រឹក្ស លក់ឡានយកលុយផលិតចំរៀងមួយបទដើម្បីឲ្យបរទេសបានស្គាល់

កម្សាន្ត៖ អតីតតារាចំរៀងរបស់ផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស បាននឹងកំពុងធ្វើឲ្យមហាជនក៏ដូចជាមិត្តៗយុវវ័យអន្ទះសាជាខ្លាំង ក្រោយពីបានឃើញ កញ្ញាបញ្ចេញ TEASER បទចំរៀងមួយបទ ដែលមានចំណងជើងថា « Top Of the lady» ដែលមានភាពច្នៃប្រឌិត ព្រមទាំងប្លែកភ្នែកអ្នកទស្សនាមិនធម្មតា។

យ៉ាងណាមិញ ក្រោយការទម្លាយ TEASER មិនទាន់បានមួយថ្ងៃផងសន្ទុះនៃការគាំទ្រហាក់កើនឡើងទ្វេដង ដោយនៅក្នុងនោះផងដែរ តារាហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា  អធិការ បានលួចប្រាប់មហាជនថា កញ្ញា ទេព បូព្រឹក្ស បានសម្រេចចិត្តលក់ឡានផ្ទាល់ខ្លួនដើម្បីយកលុយមកផលិត MV នេះឡើង ដោយចំណាយប្រាក់ប្រមាណជា 600លានរៀល។ នេះបើយោងតាមសំណេររបស់លោក អធិការ។

ដោយក្នុងសំណេរនោះលោកបានរៀបរាប់ថា៖ ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ ​ខ្ញុំមកនេះមិនមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ​ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹងមួយរយះក្រោយនេះខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើអោយខ្ញុំ និង​ ក្រុមការងារ PATRÓN បានមានឪកាសធ្វើការក្នុង Project បទចម្រៀង វីរនារី | Top of the Lady | នេះ ​! ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MVមួយនេះចំណាយអស់រហូតដល់ 600លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត !​ ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់​ដែរ !ការលះបង់ថវិកាផ្ទាល់ខ្លួន​សំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ​​ ប៉ុន្តែមនសិការក្នុងការបង្កើតMVដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន​ ។គម្រោងធ្វើបទមួយដែលតំណាងអោយប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី២ឆ្នាំមុន​ ហើយProject MVនេះត្រូវបានដំឡើងរយះពេល២ខែ​ ជាមួយក្រុមការងារសរុប​ ១២៦នាក់* | ក្រុមការងារ​គ្រប់ផ្នែកសុទ្ធតែសំខាន់ |មកនិយាយពីឈុតនៅក្នុងMVម្តង ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក​ មើលហើយគឺព្រឺសម្បុរតែម្តង សំរាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានដំឡើងជារូបរាងប្រាសាទព្រះវិហារ​ មើលហើយគឺមិនសរសើរមិនបានទេ ! ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នានិងឃើញ តួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយគឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ​ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រ​ជាភ្នំ​តែម្តង និង ឈុតមេទ័ពស្រីដ៏ទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះគឺដុតភ្លើងពេញstudioតែម្តង ! នៅមានឈុតអស្ចារ្យជាច្រើនទៀតដែលអ្នកទាំងអស់គ្នានិងឃើញក្នុង​ MV ពេញ នាពេលខាងមុខនេះ ! ខ្ញុំជឿជាក់យ៉ាងមុតមាំថាMVបទចម្រៀង វីរនារី | Top Of The Lady | នេះ​និងដាស់ព្រលឹងវិញ្ញាណកូនខ្មែរគ្រប់រូបមិនថាអ្នកនៅទីណា អ្នកនិងមានមោទនភាពដែលបានកើតនៅលើដែនដីសុវណ្ណភូមិ សមិទ្ធផលMvនេះនិងប្រាប់អ្នកថា អ្នកមិនចាំបាច់ត្រូវមករអ៊ូប្រាប់អ្នកជិតខាងថានេះជារបស់យើងទេ​ ព្រោះម្ចាស់ពិតប្រាកដត្រូវបានគេដឹង​និងទទួលស្គាល់ទូទាំងសកលលោក តួនាទីរបស់យើងគ្រប់រូបគឺត្រូវពង្រឹង​​ និងផ្សព្វផ្សាយបន្តតាមរយះការគាំទ្រសិល្ប:របស់យើង៕

អធិការ
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស និង ជី ដេវីត និង អធិការ
សារ អធិការ
សារ អធិការ

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment