2022/12/07 at 5:43 PM
Banner Top
ម្យ៉ាងដែរ! ស្ងាត់ៗ នី​ រតនា​ ដឹកដៃភរិយាច្រៀងចំរៀងរួមគ្នាបទ ពិរោះខ្លាំងមិនធម្មតា(មានវីដេអូ)

កម្សាន្ត៖ តារាចំរៀងប្រុសសំលេងផ្អែម លោក នី​ រតនា ត្រូវបានមហាជនស្គាល់រូបលោកមកជាហូរហែតាមរយះវីដេអូបទចំរៀងនានាដែលបានចេញផ្សាយដោយផលិតកម្ម រស្មីហង្សមាស។ ដោយគ្រប់បទចំរៀងរបស់លោកទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រពេញយ៉ាងទំហឹងពីសំណាក់មិត្តៗយុវវ័យដែលជាហ្វេនគាំទ្ររបស់លោកផងដែរ។

យ៉ាងណាមិញ ថ្វីបើរៀបការចូលរោងជ័យរួចហើយក្ដី តែប្រជាប្រិយភាពរបស់លោកហាក់មិនអន់ថយសោះនោះឡើយ ពោលគឺរឹតតែទទួលបានការគាំទ្រលើសដើម នោះក៏ព្រោះថាលោកមានទឹកដមពីរោះ និងសមត្ថភាពក្នុងការចម្រៀងដែលអាចបត់បែនបានគ្រប់ទម្រង់។​ ក្រោយល្បីល្បាញម្នាក់ឯងមិនអស់ចិត្ត ស្រាប់តែថ្មីៗនេះលោក នី រតនា បានដឹកដៃភរិយាមកច្រៀងរួមគ្នាជាមួយលោកដែរ ដែលធ្វើឲ្យមហាជនផ្ទុះការគាំទ្រជាខ្លាំង។ ថ្វីបើភរិយារបស់លោកមិនមែនអ្នកចម្រៀងមែនពិត តែសំលេងរបស់អ្នកនាងពិរោះអាចទទួលយកបាន ដោយមានអ្នកគាំទ្រចូលទៅសរសើរគ្រប់គ្នាមិនដាច់ពីមាត់។

ហើយសូមបញ្ជាក់ដែលថា នេះជាលើកទី១ហើយ ដែលភរិយាតារាប្រុសរូបនេះបង្ហាញខ្លួនថតវីដេអូចម្រៀងជាមួយនឹងស្វាមី បែបនេះ៕

អត្ថបទ៖ រចនា

នីរតនា
នីរតនា និង​ភរិយា
នីរតនា និង​ភរិយា
នីរតនា និង​ភរិយា
នីរតនា និង​ភរិយា
Banner Content

Related Article

0 Comments

Leave a Comment