2022/12/10 at 5:02 PM
Banner Top
មិនសរសើរមិនបាន! បវរកញ្ញាកម្ពុជា គឹមថេងសុតធីតា ក្រាបសំពះដល់ដី លាអ្នកមានគុណ មុនឈានជើងទៅប្រកួតនៅបរទេស

កម្សាន្ត៖ រូបភាពជាច្រើនស្លឹករបស់បវរកញ្ញាកម្ពុជា កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា បានធ្វើឲ្យមហាជនក៏ដូចអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា ក្រោយពេលឃើញនារីរូបស្រស់ម្នាក់នេះ ក្រាបសំពះដល់ដី លាអ្នកមានគុណ មុនឈានជើងទៅប្រកួត Miss Grand International នៅពេលខាងមុខនេះ។

សូមបញ្ជាក់ដែលថា កញ្ញា គឹមថេងសុតធីតា បានត្រៀមខ្លួនហោះហើរចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២១ ទៅកាន់ប្រទេសថៃដើម្បីទៅចូលរួមក្នុងការប្រកួតបវរកញ្ញាហ្គ្រែនអន្តរជាតិ ដែលគ្រោងនឹងប្រារព្ធឡើងនៅខេត្តភូកេត។

មុនចេញដំណើរកញ្ញាបានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ បានក្រាបសំពះអ្នកមានគុណទាំងពីរ គឺទាំងលោកឪពុក និងអ្នកម្តាយ ប្រកបដោយកាយវិការទន់ភ្លន់ សាកសមជានារីខ្មែរ រហូតទទួលបានការស្ងើចសរសើរពីសំណាក់មហាជនយ៉ាងច្រើនកុះករផងដែរ៕

  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា 
  កញ្ញា ឯក ប៉ូ គឹមថេងសុតធីតា ក្រាបសំពះលាឪពុកម្តាយ
Banner Content

Related Article

0 Comments

Leave a Comment