2022/12/07 at 2:37 PM
Banner Top
មិនខ្លាចនឹងបង្ហាញ! ចោម ច័ន្ទ បង្ហាញរូបថតកាលមិនទាន់វះកាត់ ខុសគ្នាដាច់ជាមួយឥឡូវ

ពីនេះពីនោះ៖ អ្នកនាង ចោម ច័ន្ទ កាន់តែមានឈ្មោះបោះសំលេងខ្លាំងនៅលើបណ្ដាញសង្គម ក្រៅពីមហាជនស្គាល់រូបអ្នកនាងថាជាអ្នកលក់ផលិតផលថែសម្រស់ ជាញឹកញយ ចោម ច័ន្ទ ក៏បានផលិតវីដេអូកំប្លែងខ្លីៗចែកជួនអ្នកគាំទ្រឲ្យបានទស្សនាផងដែរ ហើយរឿយៗ រឿងដែលទទួលបានគាំទ្រខ្លាំងនោះ គឺរឿងកំប្លែងដែលអ្នកនាងធ្វើត្រាប់តាម ឡាំងយ៉ង។

យ៉ាងណាមិញ ក្រោយជោជ័យលើមុខជំនួញលក់គ្រឿងថែសម្រស់ ស្រាប់តែថ្មីៗនេះ ចោម ច័ន្ទ បានប្រកាសប្រាប់មហាជនថាអ្នកនាងជិតបើកហាងកែសម្ភស្សហើយ ដោយមានការចូលរួមពីបងប្អូនតាំងអស់របស់នាង។ ទន្ទឹមហ្នឹងនេះផងដែរ ចោម ច័ន្ទ ពុំបានលាក់លៀមរឿងអ្នកនាងកែកុនផ្ទៃមុខនោះឡើយ ពោលគឺនាងបានបើកកកាយខ្ទេចគ្មានសល់ ដោយយករូបភាពចាស់ៗកាលពីមិនទាន់កែកុនឲ្យមហាជនបានឃើញ នឹងបានប្រាប់ទៀតថាទម្រាំបានស្អាតដូចសព្វថ្ងៃ អ្នកនាងបានឆ្លងកាត់មុខកាំបិតច្រើនដងណាស់។

បើងាកមកមើលមហាជនវិញបានចូលទៅខមិនលើរូបអ្នកនាងថា ស្អាតខុសពីមុនដាច់ ដោយអ្នកខ្លះលើកឡើងថាដូចមនុស្សពីរអ្នកផ្សេងគ្នាអ៊ីចឹង៕

អត្ថបទ៖ រចនា

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Comment