2022/11/29 at 12:29 AM
Banner Top
លេងសើចមិចបាន! ទាំងសង្ហា ទាំងពូកែ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រវត្តិសិក្សា និងការងារ បែបនេះ

ពីនេះពីនោះ៖ ស្ថិតក្នុងវ័យជាង ៣០ ឆ្នាំ កើតក្នុងគ្រួសារមន្ត្រីរាជការ មានងារជាអភិបាលស្រុកវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា លោក ឃឹម ហ្វីណង់ ដែលមហាជនស្គាល់ថាជា អភិបាលស្រុកគំរូ និង លោកជាកូនប្រុសបង្កើតរបស់លោក ឃឹម ប៊ុនសុង ដែលជាអតីតអភិបាលខេត្តសៀមរាប ។ ប៉ុន្តែមុននឹងឈានមកដល់ចំណុចនេះអភិបាលស្រុកបន្ទាយស្រីវ័យក្មេងរូបនេះ មានប្រវត្តិសិក្សា និងការងារមិនធម្មតានោះឡើយ។

ដោយឡែក ខាងក្រោមនេះ គឺជាប្រវត្តិសិក្សា និងប្រវត្តិការងាររបស់ លោក ឃឹម ហ្វីណង់ តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ ២០១៤ មុនពេលលោកបានក្លាយទៅជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបក្នុងឆ្នាំ២០១៩៖

១.ប្រវត្តិសិក្សា

-នៅឆ្នាំ ២០០០ ៖ បញ្ចប់ការសិក្សានៅទុតិយភូមិ បន្ទាប់មកលោកបានមកបន្តកាសិក្សានៅរាជធានីភ្នំពេញ ដោយសិក្សាជំនាញចំនួន ២ នៅសាកលវិទ្យាល័យផ្សេងៗពីគ្នា ។

-នៅឆ្នាំ ២០០៤ ៖ បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និង ទទួលបាននិទ្ទេសល្អក្នុងនាមជានិស្សិតដ៏ឆ្នើមមួយរូប ។ ឆ្នាំ ២០០៤ ដដែល លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបាននិទ្ទេសឆ្នើមដូចគ្នា ។

-នៅឆ្នាំ ២០០៩ ៖ បញ្ចប់សិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅរដ្ឋ Massachusetts ទីក្រុង Boston ដោយទទួលបានលំដាប់និទ្ទេសឆ្នើម ។

-នៅឆ្នាំ ២០១៥ ៖ បញ្ចប់វគ្គសិក្សាវិក្រឹតការមន្ត្រីជាន់ខ្ពស់ ពីសាកលវិទ្យាល័យភូមិន្ទរដ្ឋបាល និង ទទួលបានលំដាប់និទ្ទេសឆ្នើមផងដែរ ។

២.ប្រវត្តិកាងារ

-ឆ្នាំ ២០០៤ ៖ លោកបានធ្វើការងារនៅក្រុមហ៊ុនថ្នាំជក់របស់អាមេរិក អង់គ្លេស

–ឆ្នាំ ២០១៤ ៖ លោកបានចូលបម្រើការងារជានាយទាហានថ្នាក់វីរសេនីយ៍ទោនៃកងយុទ្ធពលខេមរភូមិន្ទ

-ឆ្នាំ ២០១៤ ៖ លោកបានចូលបម្រើការងារជានាយករងរដ្ឋបាលនៃសាលាខេត្តសៀមរាប

-ឆ្នាំ ២០១៩ ៖ លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបរហូតមកទល់បច្ចុប្បន្ននេះ ៕

ប្រភព៖​ ថ្មីថ្មី

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ 
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ 
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ 
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388