2022/11/29 at 1:15 AM
Banner Top
មិនធម្មតា! មិនត្រឹមតែសង្ហារទេ ប្ដីម៉ែរួយ មានបុណ្យសក្កិថ្នាក់ជា ឧត្តមសេនីយ៍ត្រី ពាក់ផ្កាយ…

ពីនេះពីនោះ៖ កាលពីម្សិលមិញនេះ ដែលត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ដំណឹងរៀបការរបស់គ្រូស្រូបទាញ ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជាម៉ែរួយ បានដឹកដៃស្វាម៉ីចូលរោងការហើយ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រចូលទៅអបអរព្រោងព្រាត។

តែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ទៀតនោះ អ្នកលេងបណ្ដាញសង្គមហាក់ចាប់អារម្មណ៍ជាខ្លាំងទៅលើស្វាម៉ីម៉ែរួយ ដែលមានរូបរាងសង្ហារ និងមានឋាន្តរសក្ដ័ដែលពាក់នៅលើស្មាវិញថ្នាក់​ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ថែមទៀតផង ដោយមហាជនចាប់អារម្មណ៍ពេលស្វាម៉ីអ្នកនាង ស្លៀកសម្លៀកបំពាក់មន្រ្ដីយោធាក្នុងពេលរៀបពិធីរៀបការនោះ។

សូមរំលឹកដែលថាម៉ែរួយធ្លាប់ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលម្ដងរួចមកហើយ កាលពីប៉ុន្មានខែមុនក្រោយពេលអ្នកនាងឡើងងារជាលោកជំទាវឧកញ៉ា និងជាទីប្រឹក្សារបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

ម៉ែរួយ
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
ម៉ែរួយ និងស្វាមី
ស្វាមីម៉ែរួយ 
ម៉ែរួយ និងស្វាមី
Banner Content

Related Article

0 Comments

Leave a Comment