2022/11/30 at 4:08 PM
Banner Top
លេងសើចមិចបាន! ខួបកំណើតកូនប្រុស ឱក សុគន្ធកញ្ញា ធ្វើសុទ្ធតែនៅសណ្ឋាគារផ្កាយប្រាំ

កម្សាន្ត៖ ក្រោយរៀបការអស់រយះពេលប្រមាណជាង ៣ឆ្នាំ បើគិតមកទល់នឹងសព្វថ្ងៃ តារាចំរៀងលំដាប់កំពូលរបស់រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បង្កើតបានកូនប្រុសមួយជាចំណងដៃនៃក្ដីស្នេហា។

បើងាកមកមើលកូនប្រុសរបស់អ្នកនាងវិញ មើលទៅមានព្រលឹងខ្លាំងណាស់ មុខមាត់ស្រស់ស្រាយ សំខាន់គឺឆ្លាតតែម្ដង។ ដោយជាញឹកញយ យើងតែឃើញ ឱក សុគន្ធកញ្ញា និងស្វាម៉ី បង្ហាញភាពល្ហែមល្ហែមជាមួយកូនប្រុស ដោយអមជាមួយរូបភាពស្វីតៗពេញបណ្ដាញសង្គម រហូតធ្វើឲ្យអ្នកគាំទ្រមើលហើយគួឲ្យច្រណែន។

យ៉ាងណាមិញ ក្រៅពីភាពផ្អែមល្ហែមនេះដែរ ថ្មីៗនេះ អ្នកនាង និងស្វាម៉ីបានជ្រើសយកសុទ្ធតែនៅសណ្ឋាគារផ្កាយប្រាំដើម្បីធ្វើពិធីខួបកំណើតឲ្យកូនប្រុស។ បើក្រលែកទៅមើលទិដ្ខភាពក្នុងកម្មវិធីខួបកំណើតរបស់កូនប្រុសបណ្ដូលចិត្តរបស់អ្នកនាងវិញ គឺរៀបចំបានយ៉ាងស្រស់ស្អាត និងមានអ្នកចូលរួមសុទ្ធតែបងប្អូន មើលទៅមានសេចក្ដីសុខខ្លាំងណាស់៕

អត្ថបទ៖ រចនា

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី
  អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស
 អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស
 អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស
 អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស
 អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយស្វាមី និងកូនប្រុស
រូបភាពជុំគ្រួសារសាច់ញាតិបងប្អូនក្នុងថ្ងៃខួបកំណើតកូនប្រុសអ្នកនាង ឱក សុគន្ធកញ្ញា
ទិដ្ខភាពខួបកំណើតកូនប្រុស អ្នកនាង ឱក សុគន្ធកញ្ញា 
Banner Content

Related Article

0 Comments

Leave a Comment