2022/12/10 at 4:45 PM
Banner Top
ញាក់! ខំសន្សំលុយ មិនហ៊ានទិញខោអាវ៩ឆ្នាំ ទីបំផុតនារី​វ័យ​២៩​ឆ្នាំម្នាក់​សល់​លុយ​ទិញ​ផ្ទះ​បាន ២​ខ្នង

បរទេស៖ នារីជនជាតិចិនម្នាក់សន្សំលុយបានពីប្រាក់ខែ ៩០%នៃចំណូលសរុប ព្រោះខំអត់មិនហ៊ានទិញសម្លៀកបំពាក់ថ្មីអស់រយះពេលជាង ០៩ឆ្នាំ ដោយស្លៀកតែខោអាវដដែលៗ ដើម្បីសម្រេចបំណងទិញផ្ទះថ្មីមួយហ្នឹងគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sina ចុះថ្ងៃទី០៣ ខែវិច្ឆិកា បានរាយការណ៍ថា ចំនួនមនុស្សទិញផ្ទះនៅប្រទេសចិនកាន់តែមានវ័យចាស់ទៅចាស់ទៅ ដោយហេតុថាតម្លៃផ្ទះខ្ពស់ខ្លាំង ដល់ថ្នាក់អ្នកមានប្រាក់ចំណូលជាមធ្យមត្រូវបង្ខំចិត្តទ្រាំស៊ីអត់ស៊ីឃ្លាន ដើម្បីសន្សំប្រាក់ទិញផ្ទះ។ តួយ៉ាងដូចជានារី ជនជាតិចិនម្នាក់នេះអ៊ីចឹង បានខាំមាត់សង្កត់ចិត្តមិនហ៊ានទិញខោអាវថ្មីអស់រយះពេលពីរឆ្នាំ ដើម្បីសន្សំលុយទិញផ្ទះ។

នារីម្នាក់នេះមានឈ្មោះថា Wang Shennai នាងមានអាយុ ២៩ឆ្នាំ នាងបានសន្សំប្រាក់បាន ៩០%ពីចំណូលរបស់នាង កញ្ញា បានទម្លាយប្រាប់ទៀតថា ក្នុងមួយឆ្នាំនាងចំណាយលើថ្លៃទិញសម្លៀកបំពាក់មិនដល់ ២០ដុលារផង នេះជាហេតុដែលនាងសន្សំប្រាក់សម្រាប់ទិញផ្ទះថ្មីបានដល់ទៅពីរខ្នង។

Wang Shenna

ក្រោយបទសម្ភាន៍បានបញ្ចប់ មានមនុស្សជាច្រើននិយាយថា ការចាយវាយរបស់នាងហាក់គ្មានតម្លៃ ព្រោះវាមិនអាចផ្ដល់ក្ដីសុខឲ្យខ្លួនឯងបាន៕

Wang Shenna


ប្រភព៖ Kenh14 ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment