2022/12/10 at 3:25 PM
Banner Top
ស្ងាត់ៗ មាស សុខសោភា បង្ហាញមុខគូស្នេហ៍ ឲ្យមហាជនបានស្គាល់ ក្រោយស្រលាញ់គ្នាជាង១៥ឆ្នាំ

កម្សាន្ត៖ ប្រិយមិត្តក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងផលិតកម្មរាម ភាគច្រើន គិតថា អ្នកនាង មាស សុខសោភា នៅទំនេរ តែតាមពិតមិនអ៊ីចឹងនោះទេ ជាក់ស្ដែងអ្នកនាងមានម្ចាស់បេះដូងរួចទៅហើយ ហើយស្រលាញ់គ្នាយូរឆ្នាំទៀតផង។ ដោយជារឿយៗយើងតែងឃើញវត្តមានគូស្នេហ៍របស់គាត់ថតក្បែរៗខ្លួន មាស សុខសោភា ដែរ តែពុំសូវមានអ្នកចាប់អារម្មណ៍ ដោយអ្នកខ្លះគិតថាប្រហែលជាក្រុមការងារតែប៉ុនណោះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីល្បីឈ្មោះរូបនេះបានបើកបង្ហាញមុខគូស្នេហ៍ជាមួយរូបភាពស្វីតៗជាមួយគ្នានៅក្នុងដំណើរកម្សាន្តមួយជាលក្ខណ:គ្រួសារមួយទៅកាន់ខេត្តរតន:គិរី ដោយរូបភាពទាំងនោះបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងគាំងជាខ្លាំងជាមួយស្និទ្ធស្នាលរវាងអ្នកនាងនិងគូស្នេហ៍ ដោយមានអ្នកចូលទៅខមិនសរសើរជាហូរហែថាសមគ្នាគ្មានទាស់។

តាមប្រភពច្បាស់ការមួយបានបង្ហើបថា ម្ចាស់បេះដូងរបស់អ្នកនាង សោភា គឺជាអាណិកជនខ្មែរនៅកាណាដា ហើយអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហាអស់រយ:ពេលជាង១៥ឆ្នាំរួចមកហើយ៕

អត្ថបទ៖ រចនា

កញ្ញា មាស សុខសោភា និងគូស្នេហ៍
កញ្ញា មាស សុខសោភា និងគូស្នេហ៍
កញ្ញា មាស សុខសោភា និងគូស្នេហ៍
កញ្ញា មាស សុខសោភា និងគូស្នេហ៍
កញ្ញា មាស សុខសោភា 
កញ្ញា មាស សុខសោភា និងគូស្នេហ៍
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388