2022/12/07 at 4:18 PM
Banner Top
អ្នកដឹកនាំសម្ដែងរបស់ហង្សមាស ប៉ះសម្ដីគ្នានឹង សូ ដានីតា ព្រោះរឿងបំណុលរបស់ សឿ សុធារ៉ា

កម្សាន្ត៖ រឿងរ៉ាវចម្រូងចម្រាសរវាងតារាស្រី សូដានីតា និងតារាសម្ដែងចាស់វស្សា សឿ​ សុធារ៉ា នៅតែក្ដៅគគុកឥតស្រាក ព្រោះម្ចាស់បំណុលនៅតែផុសទាប្រាក់ក្នុងហ្វេសប៊ុកពីកូនបំណុល ក្នុងគោលបំណងឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយរឿងលុយដែលបានខ្ចីទៅជាង ៤ម៉ឺនដុលារអាមេរិច។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហាក់ស្រឡាំងគាំងជាខ្លាំង ក្រោយឃើញ សូដានីតា ប៉ះស្ដីគ្នាជាខ្លាំងតាមខមិនជាមួយអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស ដែលគេស្គាល់ថាជាលោក កែវ សីហា។ ដើមចមនៃទំនាស់ពាក្យសម្ដីនេះផ្ដើមឡើងដោយសារតែការស៊ែរត ពីផុសរបស់លោក កែរ សីហា ទៅគណនីរបស់អ្នកនាង។ ដោយ សូ ដានីតា បានស៊ែររួចសរសេរពីលើ ផុសនោះថា «តួស្រីកំពុងល្បី រឿងជំពាក់លុយ សឿ សុធារ៉ា» បន្ទាប់មកលោក សីហា ក៏បានទៅចូលខមិនយ៉ាងហូរហែ ហើយមហាជនគិតថាអ្នកទាំងពីទំនងជាអាចមានជម្លោះនឹងគ្នាព្រោះតែ សឿ សុធារ៉ា មិនខាន។

ក្រោយតបតគ្នាមួយអស់ចិត្តជាមួយលោក កែវ សីហា អ្នកនាង សូ ដានីតា ស្រាប់តែឈប់ឆ្លើតឆ្លង ជាមួយផលិតកររូបនោះទៀត ព្រោះទំនងមិនចង់បង្កបញ្ហាវែងឆ្ងាយ៕

អត្ថបទ៖ រចនា

   លោក កៅ សីហា
  តារាសម្តែងស្រី សូ ដានីតា
  តារាសម្តែងស្រី សឿ សុធារ៉ា
រូបភាព
រូបភាព
លោក កៅ សីហា
លោក កៅ សីហា
Banner Content

Related Article

0 Comments

Leave a Comment