2022/11/29 at 1:19 AM
Banner Top
ហេតុតែគូ! អ្នកនាង តុ ប្រាប់ថាខ្លួនអ្នកតាមញ៉ែស្វាម៉ីមុនព្រោះឃើញគាត់សង្ហារពេក(មានវីដេអូ)

កម្សាន្ត៖ តាមរយះបទសម្ភាន៍ជាមួយស្ថានីយទូរទស្សន៍ PNN នៅក្នុងកម្មវិធី “អ្នកជិតខាង” អ្នកនាង តុ បានបើកកកាយរឿងរ៉ាវស្នេហារបស់គាត់ជាមួយ និងស្វាម៉ី ដោយមានការជជីកសួរគ្មានចន្លោះពីពិធីករទាំងពីរ ដោយលើកយករឿងអតីតកាលមកប្រាប់អ្នកស្ដាប់គ្មានសល់។

យ៉ាងណាមិញ​ តាមរយះការសាកសួរនោះ អ្នកនាង តុ បានឆ្លើយត្រង់ៗដោយពុំមានលាក់លៀមថា អ្នកនាងជាអ្នកតាមស្រលាញ់ ពូខ្យងមុន(ប្ដី) ដោយកាលនោះពួកគាត់ធ្វើការនៅកន្លែងជាមួយគ្នា ដោយស្វាម៉ីអ្នកនាងជាអ្នកលេងភ្លេង ចំណែកស្រីតុវិញ ជាតារាចម្រៀងនៅទីនោះ។ អ្នកនាងបានបន្តទៀតថា ដោយសារតែស្វាម៉ីមានអាយុក្មេងជាងគាត់ ដូចច្នេះរៀងពិបាកបន្តិចក្នុងការតាមយកចិត្ត ក៏ប៉ុន្តែសម្រាប់អ្នកនាងតុគឺងាយបំផុត ដោយអ្នកនាងតាំងចិត្តយ៉ាងមោះមុតទៅហៅស្វាម៉ីមុន ទាំងមិនទាន់ស្គាល់ឈ្មោះគេផង បន្ទាប់មកហៅទៅញ៉ាំស្រា សុំលេខទូរស័ព្ទគ្នា រួចក៏កើតជាស្នេហាទៅវិញទៅមក។

តាំងពីនោះមក ទំនាក់ទំនងអ្នកទាំងពីរកាន់តែស្និទ្ធស្នាលគ្នា រហូតបានក្លាយជាប្ដីប្រពន្ធ៕

អត្ថបទ៖ រចនា

តារាកំប្លែង ស្រីតុ 
តារាកំប្លែង ស្រីតុ និងស្វាមី
តារាកំប្លែង ស្រីតុ និងស្វាមី
Banner Content

Related Article

0 Comments

Leave a Comment