2022/12/07 at 5:34 PM
Banner Top
ព្រោះជីវភាពទីទាល់ខ្លាំងពេក កូនសិស្សម្នាក់ យកបាវស៊ីម៉ងត៍ដាក់សៀវភៅទៅរៀនជំនួសកាតាប

សង្គម៖ រូបភាពក្មេងស្រីសិស្សសាលាម្នាក់ បាននឹងកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយឃើញរូបភាពប៉ុន្មានសន្លឹករបស់នាង ដែលត្រូវបានគេចែកចាយតៗគ្នាពេញហ្វេសប៊ុក មើលទៅគួរឲ្យណិតអាសូរជាខ្លាំង។

យ៉ាងណាមិញ បើយោងតាមសំណេរដ៏ខ្លីមួយដែលសរសេរដោយស្ត្រីម្នាក់ ដែលទំនងជាគ្រូរបស់ប្អូនស្រី ទីទាល់ខាងលើ បានពោលពាក្យក្នុងចិត្តថា៖”មើលកូនសិស្សខ្ញុំផង!”។ ដោយសំណេរយ៉ាងខ្លីប៉ុន្មានម៉ាត់នេះកំពុងធ្វើឲ្យមហាជនសម្ដែងការអាណិតអាសូរប្អូនស្រីជាខ្លាំង។

ចំពោះសប្បុរសធម៍ដែលចង់ជួយឧបត្ថម្ភដល់ប្អូនស្រីដែលកំពុងកង្វះសម្ភារៈសិក្សារូបនេះ អាចទាក់ទងតាមគណនីហ្វេសប៊ុកអ្នកគ្រូ ហ៊ន់ គិមយ៉ាន បាន៕

  អ្នកគ្រូ ហ៊ន់ គិមយ៉ាន 
សិស្សដែលយកប៉ាវស៊ីម៉ងត៍ធ្វើជាកាតាប
សិស្សដែលយកប៉ាវស៊ីម៉ងត៍ធ្វើជាកាតាប
កាតាបប៉ាវស៊ីម៉ងត៍

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388