2022/11/29 at 2:37 AM
Banner Top
ស្នេហាពិតមិនប្រកាន់វ័យ! ទោះភរិយាមានវ័យជ្រេជាងខ្លួនបន្តិចមែនពិត តែ ណាខន មើលទៅស្រលាញ់ប្រពន្ធណាស់

កម្សាន្ត៖ លោក ណាខុន គឺជាតារាសម្ដែងប្រុសមួយរូបដែលមានប្រជាប្រិយភាពមួយដួង ហើយជារឿយៗលោកអ្នកតែងតែឃើញវត្តមានរបស់គាត់នៅក្នុងខ្សែភាពយន្តនានា ដោយមានទាំងរឿងភាគ និងរឿងដុំ ដែលធ្វើការចាក់ផ្សាយតាមរយះស្ថានីយទូរទស្សន៍ល្បីៗនៅកម្ពុជា។

ក្រៅពីជោគជ័យលើវិធីសិល្បៈ បើងាកមកមើលពីខ្សែជីវិតគូរបស់លោកឯណេះវិញ ក៏មិនអន់ មិនចាញ់គ្នាប៉ុន្មាននោះដែរ ដោយជាញឹកញយ ណាខន តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាជាហូហែ ដោយពុំខ្វល់ពីមតិអវិជ្ជមាននោះឡើយ។ ថ្វីបើភរិយាមានអាយុរៀងជ្រេជាងខ្លួនបន្តិចមែនពិត តែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរតែងតែបង្ហាញឲ្យមហាជនបានឃើញមិនចាញ់អ្នកមានដៃគូអាយុប្រហែលគ្នាឡើយ។ តួយ៉ាង ដូចជាពេលថ្មីៗនះអ៊ីចឹង រូបលោក ត្រូវភរិយារៀបចំថ្ងៃខួបកំណើតឲ្យយ៉ាងរីករាយបំផុត។

នេះសបញ្ជាក់ឲ្យឃើញថាស្នេហាពិត មិនចាំបាច់ត្រូវខ្វល់ពីគុណវិបិត្តរបស់ដៃគូនោះទេ៕

ណាខុន
ណាខុន ជាមួយភរិយា
ណាខុន ជាមួយភរិយា ក្នុងថ្ងៃកំណើត
ណាខុន ជាមួយភរិយា ក្នុងថ្ងៃកំណើត

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment