2022/11/29 at 10:37 PM
Banner Top
ច្បាស់ដូចថ្ងៃ! ខេមរៈ សិរីមន្ត បញ្ជាក់ច្បាស់ៗ ពីមូលហេតុចេញពីផលិតកម្មហង្សមាស ទៅហ្កាឡាក់ស៊ី?

កម្សាន្ត៖ ពាក្យចចាមអារ៉ាមដែលលេចលឺថា កំពូលតារាចម្រៀងរបស់កម្ពុជា លោក ខេមរៈ សិរីមន្ត ចាកចេញពីផលិតកម្មរស្មីហង្សមាស ទៅច្រៀងឲ្យផលិតកម្មថ្មីផ្សេងទៀត នៅតែជាចម្ងល់យ៉ាងក្ដៅគគុក។ ហើយមានអ្នកគាំទ្រ និងមហាជនជាច្រើនចង់ដឹងចង់លឺ ថានេះគឺជារឿងពិតដែលឬទេ?

យ៉ាងណាមិញ តាមរយះការផ្សាយផ្ទាល់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់កំពូលតារាច្រៀងខាងលើ ក៏មានអ្នកជជីកសួរ ថាតើលោកពិតជាចាកចេញពីផលិតកម្មរស្មីហង្សមាស នឹងចូលទៅច្រៀងឲ្យផលិតកម្ម ហ្កាឡាក់ស៊ី វិញឬយ៉ាងណា? ដើម្បីឲ្យអស់ចម្ងល់ លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការបកស្រាយទៅកាន់មហាជនថា រឿងថ្ងៃមុនលោកពុំទាន់ដឹងច្បាស់ថានឹងទៅជាយ៉ាងណានោះទេ តែអ្វីដែលសំខាន់សព្វថ្ងៃរូបលោកមិនទាន់បញ្ចប់កុងត្រាជាមួយ ផលិតកម្មរស្មីហង្សមាស នៅឡើយនោះទេ ដូចច្នេះ លោកធ្វើការទៅតាមផ្លូវច្បាប់ និងគុណធម៍ ដោយមិនរំលោភបំពានសិទ្ធអ្នកណានោះឡើយ។

បើយោងតាមការស្រាយជាក់លាក់ខាងលើ បានបញ្ជាក់ថាសព្វថ្ងៃលោកនៅតែធ្វើការឲ្យហង្សមាស ជាធម្មតាមិនបានច្រៀងឲ្យផលិតកម្មផ្សេងនោះឡើយ៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment