2022/12/07 at 1:41 PM
Banner Top
មិននៅស្ងៀមទៀត ឧកញ៉ា ឌួង ងៀប បើកកកាយខ្ទេច ក្រោយត្រូវប្រពន្ធទម្លាយរឿងលោកលួចមានស្រីបំផ្លាញទ្រព្យ(មានវីដេអូ)

សង្គម៖ លោក មាស រិទ្ធី ដែលជាពិធីករព័ត៍មានប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ហង្សមាស បានទាក់ទងទៅកាន់លោក ឧកញ៉ា ដួង ងៀប ដើម្បីបំភ្លឺនូវព័ត៍មានលម្អិត។ ក្រោយពីក្តោបបានព័ត៍មានរួច លោក មាស រិទ្ធី បានសម្រង់យកសម្តីលោកឧកញ៉ា ឌួង ងៀប មកធ្វើអត្ថាធិប្បាយនូវការបកស្រាយរបស់លោកឧកញ៉ា។

ជាមួយគ្នានោះ តាមប្រភពព័ត៍មាន លោកជំទាវ ខុង លីស៊ីអាណា បានចោទស្វាមីចំនួន៣ករណី ទី១. រឿងមានស្រីខាងក្រៅចុះចោលផ្ទះ ទី២. នាំយកទ្រព្យប្រាក់កាក់រាប់លានដុល្លារ ដែលធ្វើឱ្យគាត់រងទុក្ខជួបភាពក្រីក្រ ទី៣. ធ្វើបាបកូនខ្លួនឯង លោក ឌួង ឆាយ ឱ្យបែកបាក់គ្នាក្លាយជាមនុស្សកំពុងតែលតោល។

លោកឧកញ៉ា ឌួង ងៀប 

ទន្ទឹមនឹងនេះដែរ បើតាមការបញ្ជាក់របស់លោក មាស រិទ្ធី លោកឧកញ៉ា ឌួង ងៀប បានបដិសេធចំពោះរឿងថា​ លោកឌុបស្រី ក្នុងឡាននោះទេ។ ទាក់ទិននឹងរឿងចាកចេញពីផ្ទះនោះ​លោកទទួលស្គាល់ត្រង់ចំណុចនេះ ព្រោះតែផ្ទុះបាតុភាពដែលប្រពន្ធរបស់គាត់កាចខ្លាំងពេក កាន់តែរករឿងខ្លាំងពេកទើបធ្វើឱ្យលោកឧកញ៉ាដាច់ចិត្តចាកចេញពីផ្ទះមួយរយៈ ហើយក៏មិនបានចាកចេញជាមួយទឹកប្រាក់រាប់លានដុល្លារនោះដែរ ចំណែកឯ រឿងរ៉ាវស្រីញីនោះ លោកថា ជារឿងលេងសើចធម្មតា មួយវិញទៀត រឿងបំបែកបំបាក់កូន លោកឧកញ៉ា បានបញ្ជាក់ថា ជាឪពុកគេលោកមិនអាចធ្វើបាននោះទេ ក្នុងនាមជាឪពុកគេ ទោះបីលោកចាកចេញទៅក្តី៕

លោកឧកញ៉ា ឌួង ងៀប 
លោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
លោកជំទាវ ខុង លីស៊ីអាណា ឃាត់រថយន្តឧកញ៉ា ឌួង ងៀប
https://youtu.be/hvMWlIpBlsA
វីដេអូ

ប្រភព៖ ខ្មែរឡូត

Banner Content

Related Article

0 Comments

Leave a Comment