2022/11/29 at 2:28 AM
Banner Top
ខេត្តទាំង ៨ នេះ សូមប្រុងប្រយ័ត្នឲ្យមែនទែនព្រោះមាន​ភ្លៀងធ្លាក់​ពីខ្សោយទៅច្រើន លាយឡំនឹងផ្គរ រន្ទះ

ភ្នំពេញ៖ នៅតាមបណ្តាខេត្តនៃតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀង​ ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅច្រើន។ ពិសេសនៅខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។នេះបើតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយមនៅមុននេះបន្តិច។

ដោយឡែក នៅបណ្តាខេត្តជាប់ភ្នំជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ អាចនឹងភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ទៅបង្គួរ។ ពិសេសនៅខេត្តក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម។ បន្ថែមពីនេះ នៅតំបន់មាត់សមុទ្រ ក៏អាចនឹងភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ទៅបង្គួរផងដែរ៕

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីជូនដំណឹង
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388