2022/12/09 at 7:48 AM
Banner Top
ដំណឹងល្អ! ខារ៉ាអូខេ នឹងបើកដំណើរការវិញ នៅថ្ងៃ៣០ ខែ វិច្ឆិកា ខាងមុខនេះ

ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដំណើរការខារ៉ាអូខេ KTV ឌីស្កូតែក រង្គសាល និងក្លិបកម្សាន្តនានា នឹងត្រូវបើកវិញក្នុងពេលឆាប់ៗនេះហើយ។

ដោយឡែក កន្លែងកម្សាន្តទាំងនេះ អាចនឹងបើកឡើងវិញ ក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយោងតាមប្រសាសន៍របស់សម្តេចបានបញ្ជាក់ថា ការសម្រេចនេះ គឺយោងតាមសំណើរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរង់ចាំមើលដំណើរការសាលារៀន និងទីតាំងមួយចំនួនជាមុនសិន។

ក្រៅពីនេះ ទាក់ទងនឹងពិធិអាពាហ៍ពិពាហ៍ ប្រមុខរដ្ឋាភិបាល សម្រេចឲ្យមានអ្នកចូលរួមយ៉ាងច្រើន២០០នាក់ ដោយមិនគិតពីអ្នកបម្រើសេវាកម្មនៅក្នុងពិធី។ ចំពោះដំណើរការសាលារៀន កម្រិតមតេយ្យ មិនទាន់អនុញ្ញាតឲ្យដំណើរការឡើយ ដោយសារកុមារតូចៗ មិនបានចាក់វ៉ាក់សាំង៕  

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន
រូបតំណាង
រូបតំណាង

ប្រភព៖ ថ្មីថ្មី

Banner Content

Related Article

0 Comments

Leave a Comment