2022/11/29 at 5:01 PM
Banner Top
រំភើបជំនួស! មិនបានលើកដៃសុំជំនួយទេ តែលោកតា សង់ សុីស ត្រូវបានមហាជនជួយជាទឹកប្រាក់ច្រើនមិនធម្មតា

កម្សាន្ត៖ តាមរយះបទសម្ភាន៍ជាមួយសារព័ត៌មានក្នុងស្រុកកាលពីប៉ុន្មានថ្ងៃមុន លោកតា សង់ ស៊ី និងក្រុមគ្រួសារ បានលើកដៃសុំឲ្យមហាជនជួយទិញផ្ទះគាត់ផង ព្រោះគាត់ត្រូវការលុយដើម្បីយកទៅដោះបំណុលគេ ក្រោយខ្ចីលុយគេទៅមើលជំងឺប្អូនប្រុសខ្ទង់ម៉ឺនដុលារ ឯណោះ។

ក្រោយដំណឹងនេះចេញផ្សាយជាសាធារណៈ មិនបានប៉ុន្មានម៉ោងផង ក៏មានបងប្អូនខ្មែរច្រើនអ្នកណាស់ ដែលបានសម្ដែងការអាណិតអាសូរដល់លោកតា ហើយក៏មានមហាជន និងជនល្បីឈ្មោះក្នុងសង្គមជាច្រើនរូបផ្សេងទៀត បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនទៅឲ្យលោកតា និងគ្រួសារ ដើម្បីយកទៅដោះស្រាយជីវភាពក្នុងគ្រាដ៏លំបាកមួយនេះ។

យ៉ាងណាមិញ បើយោងតាមគណនីហ្វេសប៊ុកពីអតីតតារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង​ សុន​ ស្រីពេជ្រ ដែលត្រូវជាកូនបង្កើតរបស់លោកតា សង់ ស៊ីស បានលើកឡើងថា៖ រយះពេល៣ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិកាតាមរយះABAរបស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន ៥៧៧៨$ នេះជាក្តីស្រលាញ់ ❤️ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ អីលូវលោកមានវ័យចាស់ជរានិងមានជំងឺប្រចាំកាយផង ហើយលោកឪពុកនាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសន៍ផេកសិល្បៈករ កម្ពុជារបស់លោក អុឹម ជីវ៉ា កន្លងថ្មីៗ ដោយមានបងប្អូនខ្មែរនៅស្រលាញ់ គោរព ❤️ និងចង់ដឹងពីសុខទុក្ខរបស់គាត់និងបាត់មុខរយះពេលច្រើនឆ្នាំដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិការតិច ច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ 🙏 ហើយប្រសិនបើពុកម៉ែបងប្អូនចង់ជួយថវិការដល់លោកឪពុកនាងខ្ញុំគឺតាមរយះលេខអេប៊ីនេះ 👉 ABA 000475580 sun pich

នេះសបញ្ជាក់ឲ្យឃើញថា មានប្រជាជនកម្ពុជាមិនតិចទេដែលគោរពស្រលាញ់តារាកំប្លែងជើងចាស់រូបនេះ នោះ៕

លោកតាសង់ស៊ីស
លោកតាសង់ស៊ីស
ក្រុមគ្រួសារលោកតាសង់ស៊ីស
ក្រុមគ្រួសារលោកតាសង់ស៊ីស
សាររបស់អ្នកនាង សុន ស្រីពេជ្រ

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment