2022/12/07 at 5:40 PM
Banner Top
រំជួលចិត្ត! ទាំងស្អាត ទាំងច្រៀងពីរោះ តែតារាស្រីពីរដួងនេះ បែរជាធ្លាក់ខ្លួនពិការដោយសារតែខ្មាន់កាំភ្លើង​ទៅវិញ

កម្សាន្ត៖ តារាចម្រៀងពីរដួងរបស់កម្ពុជា នោះគឺ កញ្ញា ពៅ​ បញ្ញាពេជ្រ និងអ្នកនាង ទូច ស៊ុននិច សុទ្ធសឹងជាកំពូលតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំលេងខ្លាំងមិនធម្មតា ក្នុងកំឡុងឆ្នាំ ២០០០។

ជាមួយស្នាមញញឹម និងទឹកដមសំលេងយ៉ាងពីរោះរន្តំ តារាស្រីទាំងពីរដួងខាងលើបានឆក់យកភាពល្បីល្បាញពីប្រជាជនកម្ពុជាបានយ៉ាងឆាប់រហ័ស ដោយនឹកស្មានពុំដល់។ យ៉ាងណាមិញ ជាមួយភាពល្បីល្បាញនោះដែរ គួរឲ្យសោកស្ដាយជាទីបំផុត ក្រោយតារាស្រីពីរដូងនេះមានជោគវាសនាដូចគ្នា នោះគឺ ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងសាហាវ រហូតស្ទើរតែបាត់បង់ជីវិត តែជាសំណាងត្រូវបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យទាន់ពេលវេលា។

បើទោះបីជារួចជីវិតពីសេចក្ដីស្លាប់មែនពិត តែ​ ពៅ​ បញ្ញាពេជ្រ និងអ្នកនាង ទូច ស៊ុននិច បានធ្លាក់ខ្លួនជាជនពិការនៅលើរទះរុញទាំងវ័យក្មេងទៅវិញ ដោយពុំអាចដើរហើរដូចមុនបានទៀតឡើយ ពោលគឺត្រូវសម្រាកព្យាបាលរហូត៕

ទូច ស៊ុននិច
ពៅ​ បញ្ញាពេជ្រ
ពៅ​ បញ្ញាពេជ្រ
ទូច ស៊ុននិច

អត្ថបទ៖ រចនា ប្រភព៖ ខ្មែរឡូត

Banner Content

Related Article

0 Comments

Leave a Comment