2022/11/30 at 3:03 PM
Banner Top
តស៊ូណាស់! អ្នកចំរៀង Cover បទ “មេម៉ាយសប្បាយចិត្ត” ប្រាប់ថា​ធ្លាប់ហូបមីមួយកញ្ចប់គ្នា ៦នាក់ កាលមិនទាន់ល្បីល្បាញ(មានវីដេអូ)

កម្សាន្ត៖ អ្នកនាង រ័ត្ន រចនា ផ្ទុះការគាំទ្រខ្លាំងកាលពីប៉ុន្មានឆ្នាំមុន ជាមួយបទចំរៀង “មេម៉ាយសប្បាយចិត្ត” ដែលជាសំនៀងដើមរបស់ អ្នកស្រី ប៉ែន រ៉ន។ បើងាកមកមើលអំពីប្រជាប្រិយភាពនាពេលបច្ចុប្បន្នរបស់អ្នកនាង ហាក់មានសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់មហាជនក្នុងស្រុក ក៏ដូចជាបងប្អូនខ្មែរនៅក្រៅប្រទេសផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ បើយោងតាមរយះបទសម្ភាន៍ខ្លីមួយរបស់អ្នកនាង រចនា ជាមួយសារព័ត៌មាន នាទីសិល្ប:ករកម្ពុជា អ្នកនាងបានរៀបរាប់រឿងរ៉ាវជូរជត់ពេលមិនទាន់មានឈ្មោះបោះសំលេងល្បីល្បាញលើវិថីសិល្បៈ យ៉ាងដូចច្នេះថា៖”ជីវិតរបស់ខ្ញុំគឺតស៊ូណាស់បង ម៉ាក់គឺគាត់ជិះកង់ជូនយើងទៅច្រៀង គឺថាពិតជាកម្សត់មែនទែន នៅពេលដែលក្រុមគ្រួសាររបស់ខ្ញុំញុាំមីមួយកញ្ចប់ហូបគ្នា៦នាក់ នៅក្នុងផ្ទះជួលមួយ ហើយញុាំជាមួយបាយ ហើយអង្ករនឹងក៏វាមិនសូវគ្រប់គ្រាន់ដែរ….“។

សូមរំលឹកដែលថា អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម កាឡាក់ស៊ីឡេងណាវ៉ាត់ត្រា រូបនេះហាក់មានតីផ្សារគួរសមដែលនាពេលបច្ចុប្បន្ន ដោយឃើញអ្នកនាងមានចេញបទចំរៀងជាហូរហែ និងជារឿយៗក៏ឃើញវត្តមានអ្នកនាង រចនា ចំរៀងឲ្យកម្មវិធីផ្សេងៗផងដែរ៕

 តារាចម្រៀង រ័ត្ន រចនា 
 តារាចម្រៀង រ័ត្ន រចនា 
 តារាចម្រៀង រ័ត្ន រចនា 

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment