2022/12/07 at 1:17 PM
Banner Top
ដឹងហើយរំជួលចិត្ត! នេះជាអត្តសញ្ញាណ និងប្រវត្តិក្មេងប្រុស ដែលកំពុងល្បីនៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះ

សង្គម៖ រូបភាពក្មេងប្រុសសិស្សសាលាម្នាក់ ត្រូវបានគេស៊ែរចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ក្រោយឃើញរូបភាពកុមារាកម្សត់រូបនេះ ទៅរៀនទាំងសម្លៀកបំពាក់មិនសមរម្យ។

រូបភាពចាក់ចំបេះដូងអ្នកលេងបណ្ដាញសង្គម បានធ្វើឲ្យមហាជន សម្ដែងការអាណិតអាសូរជាពេកពន់ រហូតមានអ្នកខ្លះទៀតសម្រេចបរិច្ចាគលុយកាក់ផ្ទាល់ខ្លួនដើម្បីឲ្យប្អូនទិញសម្ភារៈសិក្សាបានសមរម្យដូចគេឯទៀត។

ក្រោយពីមានភាពល្បីល្បាញ យ៉ាងណាមិញ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ឃីម ហ្វីណង់ អភិបាលនៃគណ:អភិបាលស្រុកបន្ទាយស្រី បានបង្ហាញអត្តសញ្ញាណ និងប្រវត្តិក្មេងប្រុសខាងលើយ៉ាងដូច្នេះថា៖”ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ“។

បើងាកមកមើលសប្បុរសជន ដែលជួយប្អូនក៏មានមិនតិចទេ បើគិតមកទល់នឹងម៉ោងនេះ ដែលបានចូលរួមជួយឧបត្ថម្ភក្មេងប្រុសកម្សត់ខាងលើ និងក្រុមគ្រួសារជាទឹកប្រាក់ និងគ្រឿងឧបភោគបរិភោគជាច្រើនថែមទៀតផង៕

ផ្ទះរបស់ក្មេងប្រុសកម្សត់
ក្មេងប្រុសកម្សត់
ក្មេងប្រុសកម្សត់

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment