2022/12/07 at 5:51 PM
Banner Top
ទាល់ពេក! លោកតាសង់ សុីស និង សុន ស្រីពេជ្រ ដាច់ចិត្តលក់ផ្ទះកំពុងរស់នៅរាល់ថ្ងៃដើម្បីយកលុយមកដោះបំណុលគេ (មានវីដេអូ)

តារាកម្សាន្ត៖ នៅក្នងកិច្ចសម្ភាសន៍មួយជាមួយនឹងនាទីសិល្ប:ករកម្ពុជា អតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោកតា​សង់ សុីស និងក្រុមគ្រួសារ រួមទាំងកូនៗ បានស្រក់ទឹកភ្នែកលើកដៃសំពះអំពាវនាវសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអាចយកលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុល្លារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។

យ៉ាងណាមិញ យោងតាមសម្តីរបស់តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បានប្រាប់ពីមូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះ ក្រុមគ្រួសាររបស់អ្នកនាងបានខ្ចីលុយគេទៅព្យាបាលជំងឺប្អូនប្រុសនៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។

សូមរំលឹកផងដែលថា លោកតាសង់ សុីស បានឃ្លាតឆ្ងាយពីវិស័យសិល្ប: ដោយសារតែមូលហេតុលោកមានជំងឺប្រចាំកាយ ខណ:ដែលបន្ទុកនៅក្នុងគ្រួសារទាំងអស់គឺស្ថិតនៅក្រោមការចាត់ចែង និងផ្គត់ផ្គង់ដោយអ្នកនាង សុន ស្រីពេជ្រ៕

 លោកតា​សង់ សុីស
 លោកតា​សង់ សុីស និងក្រុមគ្រួសារ
 លោកតា​សង់ សុីស និងក្រុមគ្រួសារ

ប្រភពរូបភាព និងវីដេអូ: គេហទំព័រសិល្បករកម្ពុជា និង សង្គម

Banner Content

Related Article

0 Comments

Leave a Comment