2022/12/07 at 4:56 PM
Banner Top
ក្នុងទុក្ខមានលាភ! ម្ចាស់បំណុលចិត្តធម៌ ទៅទារលុយដែល ខ្ញុង ជំពាក់ តែពេលទៅដល់ផ្ទះ ឃើញហើយអាណិតពេកលែងទាលុយវិញ ថែមទាំងឲ្យលុយ ខ្ញុង រកសុីថែមទៀត

កម្សាន្ត៖ មហាជនបានសម្ដែងការស្ងើចសរសើរចំពោះបុរសម្នាក់ដែលមានទឹកចិត្តល្អប្រពៃចំពោះ អ្នកនាង ខ្ញុង ដែលឃើញនាងលិចលង់ហើយតែមិនជាន់បន្ថែម។

ដូចដែលលោកអ្នកដឹងហើយថា ខ្ញុង ជំពាក់ប្រាក់គេច្រើនណាស់ ដោយប្រាក់នោះខ្ទង់សែនដុលារឯណោះ ដែលមានម្ចាស់បំណុលសរុបជាង ២០នាក់ ហើយនេះជាសម្ដីដែលចេញពីមាត់អ្នកនាងផ្ទាល់។ ដោយទាល់កំនិតនឹងបំណុលច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុង ក៏បានសុំពះលើកដៃសុំមហាជនម្នាក់មួយដុលារសម្រាប់ដោះបំណុល និងសុំចិត្តម្ចាស់លុយទាំងអស់ដែលនាងជំពាក់កុំឲ្យគិតការប្រាក់ទៀតអី។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ម្ចាស់បំណុលរបស់នាងម្នាក់បានសរសេរផុសលើបណ្ដាញសង្គមហ្ចេសប៊ុក ដោយគាត់លើកឡើងយ៉ាងដូចច្នេះថា “ខ្ញុំជាម្ចាស់បំណុលមួយរូប តែដល់មកឃើញទិដ្ឋិភាពជាក់ស្តែងកម្សត់បែបនេះ ខ្ញុំមិនដាច់ចិត្តបង្ខំទារយកលុយពីគាត់ភ្លាមៗទេ ថែមទាំងក្តុកក្ដួលក្នុងចិត្ត បែរជាអាណិតជួយ ឧបត្ថម្ភបន្តែម ទឹកប្រាក់៣០០$ ដេីម្បីជួយសម្រួលជាដេីមទុនលក់ដូរសម្រាប់ទៅថ្ងៃមុខវិញ 🙏🙏🙏😭😭“។

ទឹកចិត្តរបស់ម្ចាស់បំណុលខាងលើ បានធ្វើឲ្យមហាជន សំដែងការត្រេកអរជាខ្លាំងជំនួសនាងខ្ញុង និងស្វាម៉ី៕

អ្នកនាង អូនសុកាន់ដា ហៅខ្ញុង ស្វាមី និងម្ចាស់បំណុល
អ្នកនាង អូនសុកាន់ដា ហៅខ្ញុង
អ្នកនាង អូនសុកាន់ដា ហៅខ្ញុង
ខ្ញុង
ខ្ញុង
Banner Content

Related Article

0 Comments

Leave a Comment