2022/12/07 at 5:38 PM
Banner Top
ខ្លាចហើយចិត្តប្រុស! នាយតាក់ស៊ី ថាលែងយកប្រពន្ធទៀតហើយក្រោយបែកគ្នាជាមួយ នាងភីម តែមិនបានប៉ុន្មានផង ស្រាប់តែធ្លាយដំណឹងថា លោកសែនជាមួយនារីម្នាក់បាត់

កម្សាន្ត៖ ស្ងាត់ៗ នាយតាក់ស៊ី ស្រាប់តែបើកបង្ហាញមុខមាត់ដៃគូថ្មីរបស់ខ្លួនឲ្យមហាជនបានស្គាល់ ផ្អើលបណ្ដាញសង្គម តីកតុក(TikTok) ក្រោយស្ងាត់បាត់ឈឹងពីរឿងទៅបួស ដើម្បីព្យាបាលជំងឺ។

យ៉ាងមិញនាពេលថ្មីៗនេះ លោកក៏បានផ្ដល់បទសម្ភាន៍ជាមួយវេបសាយក្នុងស្រុកល្បីឈ្មោះមួយថា លោកពុំមានសល់អ្វីនោះទេ ក្រៅពីខ្លួន ហើយពេលនេះ កំពុងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយមិនមានលុយបង់ថ្លៃបន្ទប់ទៀត​ រកព្រឹកខ្វះល្ងាចបានមួយថ្ងៃរស់មួយថ្ងៃ។ តែបើនិយាយចំណងស្នេហា លោកបានសម្រេចចែកផ្លូវគ្នាជាមួយភរិយា ដែលប្រិយមិត្តស្គាល់ថាជាតារាកំប្លែងរបស់ CTN នោះគឺអ្នកនាង ភីម ហើយការចែកផ្លូវគ្នារបស់លោកមានរយះពេលជិតបីឆ្នាំទៅហើយ បើគិតពីដើមឆ្នាំ២០១៩ រហូតមកទល់នឹងពេលនេះ ហើយមូលហេតុចម្បងដល់ថ្នាក់ចែកបែកបាក់គ្រួសារ លោកក៏បានបញ្ចាក់ប្រាប់ថា ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន។

តែបើងាកមកមើលពីជីវិតរបស់លោកសព្វថ្ងៃ លោកបានប្រាប់ថាលោកមានដៃគូថ្មីហើយ ហើយកំពុងតែផ្អែមល្ហែមខ្លាំងជាមួយគ្នាទៀតផង។ភរិយាក្រោយរបស់លោក មានអាយុ៣៨ឆ្នាំហើយ ដោយមានវ័យស្របាក់ស្របាលនឹងលោកដែរ៕

នាយតាក់ស៊ី
អ្នកនាង ភីម និង នាយតាក់ស៊ី
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
អ្នកនាង ភីម
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី
នាយ តាក់ស៊ី និងគូស្នេហ៍ថ្មី

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment