2022/12/07 at 12:53 PM
Banner Top
មិនពិសេសមិចបាន! ពេជ្រ សោភា នឹងលេចចេញវត្តមានជាគណ:កម្មការក្នុងកម្មវិធី Miss Universe របស់កម្ពុជាឆាប់ៗនេះ

តារាកម្សាន្ត៖ ទីបំផុតពេលវេលាដែលទន្ទឹងរងចាំអស់រយ:ពេលជាយូរបានមកដល់ រាត្រីនៃការគ្រងមកុដបវរកញ្ញាឯកចក្រវាលឆ្នាំ២០២១( Miss Universe Cambodia 2021) និងចូលមកដល់នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដែលធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យបវរកញ្ញារងចាំជាស្រេច ដើម្បីមើលថាតើបេក្ខនារីណាដែលជាអ្នកគ្រងមកុដបន្ទាប់។

យ៉ាងណាមិញ រឹតតែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺក្រោយបានឃើញសមាសភាពគណកម្មការដាក់ពិន្ទុ ដោយកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មី្ហហង្សមាសដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា ក៏នឹងមានវត្តមានជាគណ:មេប្រយោគដាក់ពិន្ទុដាក់ឲ្យបេក្ខនារីនៅក្នុងរាត្រីនេះផងដែរ។

សូមរំលឹកផងដែលថា កម្មវិធីបវរកញ្ញាឯកចក្រវាលកម្ពុជា ឬ Miss Universe Cambodia ២០២១ និងមានការចាក់ផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍បាយ័ន ដោយមានការចូលរួមបង្ហាញសមត្ថភាពពីបេក្ខនារីចំនួន១៩រូប និងមានការអញ្ជើញចូលរួមពីសំណាក់គណ:កម្មាការ ដែលមកពីវិស័យផ្សេងៗគ្នាចំនួន៩រូបផងដែរ៕

អ្នកនាង ពេជ្រ សោភា 
កម្មវិធីបវរកញ្ញាឯកចក្រវាលកម្ពុជា
អ្នកនាង ពេជ្រ សោភា 

ប្រភព៖ ខ្មែរឡូត

Banner Content

Related Article

0 Comments

Leave a Comment