2022/12/01 at 1:23 PM
Banner Top
នាយណុយ ត្រូវបានលោកតា វិចទ័រ យកមកថតកម្មវិធីផ្ទះពីរគ្រួសារ ជំនួសអ្នកនាង ខ្ញុង ក្រោយល្បីថាប្រកាសលាឈប់ពី CTN

កម្សាន្ត៖ តារាកំប្លែងមុខស្ងួត នាយណុយ កំពុងមានទីផ្សារខ្លាំង ក្រោយរូបលោកមានឪកាសពិសេសពីលោកតា វិចទ័ ដែលជាអ្នកផលិតកម្មវិធីកំប្លែងៗនានារបស់ស្ថានីយទូរទស្សន៍ CTN ឲ្យចូលខ្លួនមកសម្ដែងជំនួសសមាជិកក្រុមដែលបានសុំផ្អាកការងារមួយរយះ នោះគឺអ្នកនាង ខ្ញុង

យ៉ាងមិញ បើតាមសំណេរយ៉ាងខ្លីដែលបានផុសពីគណនីហ្វេសប៊ុក របស់លោកតា វិចទ័ ផ្ទាល់ បានសរសេរយ៉ាងដូចច្នេះថា៖ “ស្វាគមន៍នាយណុយ មកកាន់កម្មវិធីពីរគ្រួសារ”។

ថ្វីបើលែងមានវត្តមានតារាកំប្លែងលំដាប់ជួរមុខរបស់ CBS អ្នកនាង ខ្ញុង យ៉ាងណាក្ដី តែវត្តមាន នាយនុយ ហាក់មានសន្ទុះនៃការគាំទ្រខ្លាំងមិនធម្មតា ដោយមានអ្នកចូលខមិនសាទរ អបអរ នាយនុយ ដែលមានឪកាសបញ្ចេញទឹកដៃសំដែងក្នុងកម្មវិធីដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន នោះគឺ ផ្ទះពីរគ្រួសារ

លោកតាវិចទ័រ និងនាយណុយ
នាយណុយ និងលោកតាវិចទ័រ 
អ្នកនាង ខ្ញុង

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388