2022/11/29 at 1:36 AM
Banner Top
ទឹកដល់ច្រមុះហើយ! ខ្ញុង ប្រកាសលក់របស់របរប្រើប្រាស់ខ្ទេចខ្ទីគ្មានសល់ សូម្បីតែគ្រែគេង ក៏លក់ដែរ(មានវីដេអូ)

កម្សាន្ត៖ ក្រោយសាច់រឿងជំពាក់បំណុលគេ បានស្ងាត់បាត់ឈឹងពីលើបណ្ដាញសង្គមរយះពេលខ្លី មហាជនហាក់ធូរទ្រូងបន្តិច ក្រោយឃើញអ្នកនាង ខ្ញុង និងស្វាម៉ីកំពូលយល់ចិត្ត អង្គុយឡាយលក់ប្រហុក ផ្អក និងគ្រឿងសម្រាប់ហូបផ្សេងៗទៀត ដើម្បីផ្សែផ្សំគ្នាដោះបំណុលគេ ដែលអ្នកនាងបានជំពាក់។

បើយើងក្រឡែកទៅមើលពីជីវភាពរបស់តារាកំប្លែងស្រីរូបនេះកាលមិនទាន់ផ្ទុះរឿងអាស្រូវ ជំពាក់ប្រាក់គេ មហាជនបានលើកឡើងថាអ្នកនាងនិងគ្រួសារហាក់មានជីវភាពធូរធាខ្លាំង មានរបស់ទំនើបៗប្រើ និងជិះសុទ្ធឡានថ្លៃតម្លៃរាប់ម៉ឺនដុលារឯណោះ។ តែគួរឲ្យសោកស្ដាយ ក្រោយផ្ទុះរឿងអាស្រូវ ទ្រព្យរបស់អ្នកនាងត្រូវប្រកាសលក់អស់ ដើម្បីសងម្ចាស់បំណុល តែទោះយ៉ាងណាក៏មិនអាចសងអស់ឡើយ ព្រោះចំនួនទឹកប្រាក់ដែលគាត់ជំពាក់គេ មានចំនួនច្រើនពេក រហូតដល់គាត់លើកដៃអង្វរសុំម្ចាស់បំណុល សុំពន្យាពេលសងប្រាក់។

យ៉ាងណាមិញ បើតាមរយះវីដេអូឡាយផ្ទាល់ ក្រោមទឹកមុខស្រងូតស្រងាត់ ដែលបង្ហាញពីទុក្ខកង្វល់ប៉ុនមហាភ្នំ អ្នកនាងខ្ញុង បានរៀបរាប់ទាំងអួលដើមក ដោយសម្រេចដាក់លក់ សាឡុង គ្រែគេងផ្ទាល់ខ្លួន ទូរទឹកកក និងរបស់ប្រើប្រាស់ផ្សេងៗទៀតដើម្បីផ្សែផ្សំគ្នាយកមកដោះស្រាយបញ្ហា សេដ្ឋកិច្ចក្នុងគ្រួសារ៕

អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង និង ស្វាមី នាយកៃដ
សាររបស់នាយកៃដ ប្រកាសលក់រថយន្ត
@squidgame123385

គាត់ប្រកាសលក់គ្រែគេងសាលុងទូរទឹកកក😓

♬ សំឡេងដើម – Fong[ฟุง]Micky – Fong[ฟุง]Micky
អ្នកនាង ខ្ញុង ឡាយលក់

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment