2022/12/10 at 4:05 PM
Banner Top
អ្នកនិពន្ធបទ”ស៊ូឃ្លាត”ត្រូវកូវីដ-១៩ស៊ីសួតអស់មួយចំហៀង កំពុងប្រកាសរកជំនួយដើម្បីព្យាបាលខ្លួន

យោងតាមគណនីហ្វេសប៊ុកផ្លូវការមួយឈ្មោះ Sambarth Bun បានប្រកាសដំណឹងក្រៀមក្រំមកថា លោក អ៊ឹម រតនា ហៅ Tin Mark ត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធបទ”ស៊ូឃ្លាត”របស់ វង្ស តារារតនា កំពុងធ្លាក់ខ្លួនឈឺក្នុងដំណាក់កាលពិបាកទប់ទល់ដោយកូវីដ-១៩ វាយលុកខ្លាំងរហូតស៊ីសួតជិតអស់មួយចំហៀងទៅហើយ។

ទន្ទឹមនឹងនេះអ្នកនិពន្ធរូបនេះក៏បានអំពាវនាវសុំជំនួយពីមហាជនក្នុងការជួយសម្រួលបន្ទុកដូចជាការព្យាបាល និងការស្នាក់នៅ ដោយបច្ចុប្បន្ននេះលោកត្រូវចំណាយថវិការហូតដល់ **១២០០$**ក្នុងមួយថ្ងៃថ្លៃព្យាបាល ដែលជាចំនួនទឹកច្រើនគួរសមហើយវាក៏ជាបន្ទុកធ្ងន់ផងដែរខណៈអ្នកនិពន្ធរូបនេះបានផ្អាកការងារសិល្បអស់រយៈពេល៨ខែមកហើយ។

រម្លឹកផងដែរថា អ៊ឹម រតនា ហៅ Tin Mark គឺជាសិល្បកេផ្នែកនិពន្ធល្បីឈ្មោះម្នាក់ ធ្លាប់និពន្ធចម្រៀងមិនតិចបទទេសម្រាប់សិល្បករចម្រៀងល្បីៗនៅផលិតកម្ម ហង្សមាស។ លើសពីនេះលោកក៏អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះផងដែរ៕

ប្រភព៖ Sabay News

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ដំបូងក្ដៅខ្លួនស្មានតែឈឺធម្មតា លុះស្កេនមើលឃើញមហារីកដុំសាច់ក្នុងពោះ ព្យាបាលបាត់ស្មានតែលែងអី ស្រាប់តែចេញដុំសាច់ឆ្អឹងខ្នងមួយទៀត ចុងក្រោយមិនអាចសង្គ្រោះជីវិតបាន
នាង​ស្រឡាញ់ឆ្មាខ្លាំង! រឿងពិត ១០យ៉ាងរបស់ Nanno ដែល​មាន​មនុស្សតិចណាស់​បាន​ដឹង
តារាចម្រៀងម្នាក់ព្យាយាម​បញ្ចប់​ជីវិត​ខ្លួន​​ឯង ក្រោយ​ជាប់​ទោសពីបទរំលោភ​នារីម្នាក់
តារាពហុជំនាញ ដួង សុខគាដួង ចេញមុខស្នើសុំអ្នកដឹកនាំក្មេងៗលេងកំប្លែង សូមកុំប្រើពាក្យអសីលធម៌ ជេរប្រមាថគ្នា
ប្តីមកពីឆ្ងាយ មិនឲ្យចូលផ្ទះខ្លាចមានកូវីដ ក៏រាយការណ៍ទៅអាជ្ញាធរសិន ចុងក្រោយរកឃើញប្ដី មានផ្ទុកកូវីដមែន
telegram : 066 74 3388