2022/11/29 at 2:31 AM
Banner Top
ហួសចិត្ត! ហ្វេន K-Pop ម្នាក់ ចោទតារាចម្រៀង ឱក សុគន្ធកញ្ញា ថាបានលួចចម្លងឈុតរបស់ តារាកូរ៉េសញ្ជាតិថៃ Lisa

កម្សាន្ត៖ ក្រោយល្បីឈុតរបស់តារាស្រីប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា តាមរយះឈុតក្នុងបទចំរៀង “រស់ជាខ្លួនឯង” ដែលបានបង្ហាញពីក្រណាត់ហូលខ្មែរ យ៉ាងស្រស់ស្អាត ដែលមានអ្នកគាំទ្រ ជាពិសេសមហាជននាំគ្នាចុចស៊ែរភ្លុកទឹកភ្លុកដី។

ឱក សុគន្ធកញ្ញា 

តែទន្ទឹមហ្នឹងនេះដែរ ស្រាប់តែមានយុវវ័យមួយចំនួនតូចដែលជាហ្វេនតារាចំរៀងរបស់កូរ៉េ នាង Lisa បានលើកឡើងថា ឈុតរបស់ អ្នកនាង ឱក សុគន្ធកញ្ញា ចំលងពី idol របស់ខ្លួនទៅវិញ ដែលការលើកឡើងនេះ បានធ្វើឲ្យមហាជនសំដែងការខកចិត្តជាខ្លាំង ដែលឃើញខ្មែរជាន់ខ្មែរបែបនេះ។

ឱក សុគន្ធកញ្ញា 

ហើយក៏មានផេកខ្លះលើកឡើងថា ៖ រឿងនេះជារឿងតូចមួយដែលកំពុងកើតឡើងក្នុងបណ្តាញសង្គមតិកតុក (Tiktok) តែបើនឹងពុំលើកឡើងមកនិយាយ ក៏នឹងពុំកើតក្រែងលោ វារាលដាលធំ។ ព្រោះអីក្រុមនេះតែកាលណាពាក់ព័ន្ធនឹង Idol របស់គេហើយគេចូលចិត្តទាញ Fan បរទេសផ្សេងៗទៀតមកពាក់ព័ន្ធដែរ។

ឱក សុគន្ធកញ្ញា 

អញ្ចឹងហើយដើម្បីបង្ការបញ្ហាទុកជាមុន ជៀសវាងការយល់ច្រឡំពីបរទេស នឹងពាក់ព័ន្ធដល់កិត្តិយសការតំណាងជាតិរបស់សិល្បករយើងផងនោះ យើងចាំបាច់ត្រូវហាមប្រាមកូនចៅកូនក្មួយយើងជាកិច្ចបន្ទាន់សិន។ ឈុតសម្លៀកបំពាក់របស់បងស្រី ឱក សុគន្ធកញ្ញា ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសបង្កប់ទៅដោយអត្ថន័យសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិសាសន៍ខ្មែរយើង មានដូចជា សំពត់ដែលកាត់ចេញពីហូលខ្មែរបុរាណហើយរចនាប្រឌិតជាសំពត់ទម្រង់បែបសំពត់នាងអប្សរាដែលឆ្លាក់តាមប្រាសាទអង្គរវត្តនាសតវត្សទី១២ ស្បៃប៉ាក់ខ្មែរជាស្បៃជាន់ខ្ពស់ដែលត្រូវបានប៉ាក់ជាក្បាច់ផ្កាចន្ទន៍និយមប្រើប្រាស់តាំងពីសម័យបុរាណមកក្នុងរង្វង់ស្រីខ្មែរជាពិសេសក្នុងពិធីសំខាន់ៗដូចជាពិធីមង្គលការជាដើម អាវប៉ោងស្មាជាប្រភេទអាវប្រពៃណីដែលខ្មែរ យើងទទួលឥទ្ធិពលពីបស្ចឹមប្រទេសក្នុងកំឡុងសម័យអាណានិគមរហូតដល់សម័យសង្គមហើយត្រូវបានប្រើប្រាស់យ៉ាងទូលាយក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅរហូតមកដល់បច្ចុប្បន្ន។

ឱក សុគន្ធកញ្ញា និង Lisa

បូណាចារ្យប្រភពដដែលបានបន្តថា បងស្រី ឱក សុគន្ឋកញ្ញា និង ក្រុមការងារ បានរចនាឈុតនេះដើម្បី តំណាងប្រជាជាតិកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនាសាធារណរដ្ឋកូរ៉េ នឹងបង្ហាញពីភាពសម្បូរបែបនៃសិល្បៈវប្បធម៌ខ្មែរ ការរួមបញ្ចូលច្នៃប្រឌិតរវាងបុរាណនិងសម័យ ដើម្បីជាមោទកភាពនៃប្រជាជនកម្ពុជា និងបង្ហាញអោយគេស្គាល់កាន់តែច្បាស់អំពីប្រទេសយើង។ ហេតុដូច្នេះយើងត្រូវចេះបែងចែកកាលទេសៈ ទោះបីជាអ្នកទាំងអស់គ្នា មានជម្លោះជាមួយអ្នកណាក៏ដោយ ក៏មិនត្រូវយកឈុតដែលជាតំណាងសិល្បករតំណាងអោយខ្មែរលើឆាកអន្តរជាតិ មកប្រើប្រាស់ដើម្បីជាប្រយោជន៍សិល្បកររបស់អ្នកដែរ។ ក្រុមការងារកម្ពុជា ប្រើប្រាស់អស់ទាំងកម្លាំងកាយចិត្តដើម្បីរចនាឈុតនេះ បង្ហាញលើឆាកអន្តរជាតិ ដើម្បីអោយគេស្គាល់ពីកម្ពុជា ស្គាល់ពីវប្បធម៌ខ្មែរ មិនមែនដើម្បីលក់អាល់ប៊ុម យកលុយចូលហោប៉ៅឡើយ។ យើងមិនចង់លឺពាក្យដោះសារថា គេចោទIdolខ្ញុំដែរទើបខ្ញុំចោទវិញនោះទេ សំខាន់យើងត្រូវបែងចែករឿង២ហ្នឹងអោយដាច់ពីគ្នា យ៉ាងក៏ដោយជាតិយើងក៏ត្រូវសំខាន់ជាងរឿងទាំងនោះ យកជាតិយើងនាំមុខសិន។ កុំបីមានការគាំទ្រសាសន៍ដ៏ទៃ ងប់ងល់រហូតភ្លេចជាតិសាសន៍ ភ្លេចមាតុភូមិសុវណ្ណភូមិអ្នកអោយកំណើតខ្លួនឯង៕

មតិរិះគន់ 
ឱក សុគន្ធកញ្ញា និង Lisa
ឱក សុគន្ធកញ្ញា និង Lisa
Lisa
Lisa

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment