2022/12/07 at 3:56 PM
Banner Top
មហាជននាំគ្នាស្រឡាំងគាំង ក្រោយឃើញ គង់ ចាន់ស្រីមុំ មិនញញើតនឹងថតបង្ហាញល្វែងខាងលើ ល្វែងក្រោម

កម្សាន្ត៖ ពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ស្រឡាំងគាំងជាខ្លាំង ក្រោយរូបនាងផ្ទាល់ និងស្វាម៉ី នាំគ្នាថតរូបបង្ហាញល្វែងលើ ល្វែងក្រោយ ដោយមិនខ្លាចរអាអ្វីសោះ។

ជាមួយគ្នានេះដែរ រូបភាពមួយដែលនាងទើបតែបានបង្ហោះលើកចុងក្រោយកាលពីប៉ុន្មានម៉ោងមុននេះ ពិតជាធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ច្រើនមែនទែន ពោលគឺយកស្លឹកឈើបិតតែផ្អែកសំខាន់ៗ បន្តិចបន្តួចតែប៉ុណ្ណោះ។

ដោយក្នុងនោះ គង់ ចាន់ស្រីមុំ បានបង្អួតសាច់ដ៏សខ្ចីរបស់នាងក្បែរទឹកធ្លាក់ ជាមួយឈុតបញ្ចេញសាច់ទាំងល្វែងលើ និងល្វែងក្រោម។ ហើយឈុតនេះដែរ គេបានរៀបចំច្នៃឡើងបែបជាស្លឹកឈើ និងផ្កាតូចៗ មើលទៅដូចជាសម្លៀកបំពាក់មនុស្សព្រៃយ៉ាងដូច្នោះ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនក្នុងឈុតមួយនេះរបស់ គង់ ចាន់ស្រីមុំ ពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងតែម្ដង អ្នកណាឃើញក៏សរសើរគ្រប់គ្នា៕

Banner Content

Related Article

0 Comments

Leave a Comment