2022/11/30 at 6:54 PM
Banner Top
មហាជនហាក់សម្ដែងការមិនពេញចិត្ត ក្រោយថៃស្នើឲ្យកម្ពុជាផ្លាស់ប្តូរឈុតតំណាងជាតិរូបប្រាសាទអង្គរវត្ត ចេញពីកម្មវិធីប្រលង ព្រោះតែ… (មានវីដេអូ)

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត មហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យប្រកួតបវរកញ្ញាបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង

ក្រោយបានទទួលដំណឹងមកថា ភាគីថៃស្នើសុំឲ្យកម្ពុជាប្តូរឈុតតំណាងជាតិ ខណ:កាលបរិច្ឆេទនៃការប្រកួតនឹងធ្វើឡើងនៅដំណាច់ខែវិច្ឆិកាខាងមុខនេះៗ បើយោងតាមប្រភពព័ត៌មានពីគេហទំព័រផ្ទះតារា។

យោងតាមប្រភពព័ត៌មានដកស្រង់ខាងលើដដែលនេះ បានបញ្ជាក់ពីមូលហេតុនៃការប្តូរឈុតរបស់កម្ពុជា ដោយបានលើកឡើងពីមូលហេតុរបស់ភាគីថៃយ៉ាងដូច្នេះថា៖ ឈុតរបស់កម្ពុជាធំពេក ខ្លាចក្រែងបេក្ខនារីពិបាកអូស និងដើរបង្ហាញ

យ៉ាងណាមិញគេនៅមិនទាន់ប្រាកដនៅឡើយទេថា នឹងមានការប្តូរឈុតតំណាងជាតិនេះមែនឬយ៉ាងណា ខណ:ដែលគេហទំព័រផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាហ្រ្គែនកម្ពុជានៅមិនទាន់បង្ហោះសារ និងពុំទាន់ធ្វើការបកស្រាយណាមួយជូបដល់អ្នកគាំទ្រ និងមហាជននៅឡើយ៕

ឈុតតំណាងជាតិរបស់កម្ពុជា
បវរកញ្ញាហ្រ្គែនកម្ពុជា
បវរកញ្ញាហ្រ្គែនកម្ពុជា
បវរកញ្ញាហ្រ្គែនកម្ពុជា

ប្រភព៖ ផ្ទះតារា

Banner Content

Related Article

0 Comments

Leave a Comment