2022/11/29 at 2:30 AM
Banner Top
មិនទាន់ចប់! ច័ន្ទលក្ខិណា ព្រលះចុកៗទៅអ្នកវិះគន់វិញថា…ក្រោយត្រូវមហាជន រិះគន់រឿងយកនំខេក ទៅធ្វើខួបកំណើតឲ្យ ករុណា ពេជ្រ ចំថ្ងៃកាន់ទុក្ខ (មានវីដេអូ)

កម្សាន្ត៖ ដោយសារតែ ផ្ទុះការប្រមាថ និងមើលងាយច្រើនពេក តារាសម្តែង ចន ច័ន្ទលក្ខិណា

 ចេញបកស្រាយថា រូបនាង មិនមែនជាអ្នករៀបចំឡើយ ព្រោះ នេះជាការរៀបចំទុករបស់បងប្អូន តារាចម្រៀងរូបនេះ មិនតែប៉ុណ្ណោះ ប្រសិនបើមិនមាន ការយល់ព្រមជាមួយនឹងរូបលោកនោះទេ រូបនាងក៏មិនហ៊ានរៀបចំដែរ ជាងនេះទៅទៀត រូបនាងក៏ ជាអ្នកទៅចូលរួមចុងក្រោយគេដែរ។

  តារាសម្តែង ចន ច័ន្ទលក្ខិណា

យ៉ាងណាមិញ រូបនាង ក៏បានបញ្ជាក់បន្ថែមថា ការស្លៀកពាក់ហ៊ឺហា តុបតែងដូច្នេះ ដោយសារតែ នៅថ្ងៃដដែលនេះ រូបនាងក៏ត្រូវទៅ ចូលរួមថ្ងៃកំណើតមិត្តភក្តិម្នាក់ទៀតផងដែរ។

រូបភាព

លើសពីនេះទៅទៀត រូបនាងបានបន្តថា ការរៀបចំបែបនេះក៏ដោយសារតែការអាណិត បន្ទាប់ពីមរណភាពលោកប៉ា តារាចម្រៀងរូបនេះ ប៉ះពាល់អារម្មណ៍ផ្លូវចិត្តជាខ្លាំង​ ទន្ទឹមនឹងនេះ រូបលោក ត្រូវនៅផ្ទះធំនោះតែម្នាក់ឯង ស្ងប់ស្ងាត់ណាស់ដូច្នេះហើយ រៀបចំឲ្យអ៊ូអរបន្តិច និងអាចជួយលើកទឹកចិត្តរូបលោក កុំឲ្យពិបាកចិត្តជាងនេះ៕

រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Comment