2022/12/07 at 5:13 PM
Banner Top
ក្រោយជួបរឿងប្រេះឆា ជាមួយអតីតភរិយានៅស្រុកគេ ពេលនេះ ស៊ុក សោភា តួឯកប្រុសក្នុងរឿងទុំទាវ បានត្រឡប់មកកម្ពុជាវិញហើយ

តារាសម្តែងប្រុសល្បី ក្នុងរឿង ទុំទាវ លោក ស៊ុក សោភា ដែលពេលនេះ លោកបានត្រឡប់មកទឹកដីកំណើតរបស់លោកវិញ ពោលគឺប្រទេសកម្ពុជា ក្រោយពីលោក បានចំណាយពេល ជាង១០ ឆ្នាំ រស់នៅក្នុងប្រទេសអូស្រ្តាលី ជាមួយគ្រួសាររបស់លោក។

តែយ៉ាងណា ទំនាក់ទំនងស្នេហាជាប្តីប្រពន្ធរបស់លោក ស៊ុក សោភា ក៏ត្រូវបានបញ្ចប់ ក្រោយពីភរិយារបស់លោក បានប្រកាសនៅលើបណ្តាញសង្គម កាលពីពេលកន្លងមកនេះ។

ស៊ុក សោភា

ដោយឡែក ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាសម្តែងរូបសង្ហា ស៊ុក សោភា បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយ ក្រោយចាយពេលជាច្រើនឆ្នាំ នៅលើទឹកដីបរទេស។

ស៊ុក សោភា

ក្នុងនោះ លោក ស៊ុក សោភា សរសេរបង្ហោះនៅលើបណ្តាញសង្គមថា WELCOME TO CAMBODIA!។

ហើយលោក ក៏បានបង្ហោះវីដេអូមួយពីលើយន្តហោះ ដោយបានបង្ហាញទេសភាពដ៏ស្រស់ស្អាតពីលើអាកាស ភ្ជាប់ជាមួយនឹង Caption ដូច្នេះថា៖ សូមអញ្ជេីញទស្សនាវីដេអូ​នៃទឹកដីកំណេីតរបស់ខ្ញុំ​គឺជា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី»​ ដែលថតពីលេីយន្ដហោះដែលត្រូវបានចុះចតនៅក្នុងប្រលានយន្ដហោះពោចិនតុង​ភ្នំពេញ​ កម្ពុជា៕

ស៊ុក សោភា
ស៊ុក សោភា
ស៊ុក សោភា
ស៊ុក សោភា
ស៊ុក សោភា​ និង អតីតភរិយា
ស៊ុក សោភា​ និង អតីតភរិយា
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

តារាស្រីល្បីឈ្មោះ កញ្ញា Yang Mi ត្រូវគេចោទថាកែរផ្ទៃមុខស្ទើរទាំងស្រុង ក្រោយបែកធ្លាយរូបភាពនាងពេលចូលសិល្បៈដំបូងៗ
ក្រោយជួបរឿងប្រេះឆា ជាមួយអតីតភរិយានៅស្រុកគេ ពេលនេះ ស៊ុក សោភា តួឯកប្រុសក្នុងរឿងទុំទាវ បានត្រឡប់មកកម្ពុជាវិញហើយ
តារាស្រីបួនដួង ស្រស់ស្អាតខ្លាំងក្នុងឈុតបែបប្រពៃណីខ្មែរ
សុគន្ធកញ្ញា និងស្វាម៉ី ទទួលបានការគាំទ្រពីមហាជនជាខ្លាំង ក្រោយអ្នកទាំងពីរ ស្លៀកឈុតបែបប្រពៃណីថតរូបតាមវាលស្រែ បង្ហាញទេសភាពដ៏ល្អឯក(មានវីដេអូ)
គួរឲ្យបារម្ភ! តារាស្រីល្បីឈ្មោះម្នាក់ ធ្លាក់ខ្លួនឈឺ​ធ្ងន់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ១៩ ក្លែងក្លាយ?
telegram : 066 74 3388