2022/12/07 at 2:40 PM
Banner Top
អានហើយរំជួលចិត្ត! ខ្ញុង នឹងផ្ញើលុយសងបងប្អូនវិញគ្រប់ចំនួន ហើយរៀបរាប់ទាំងអួលដើមកទៀតថា…

កម្សាន្ត៖ ក្រោយធ្លាយរឿងនាងចូលដៃចូលជើងជាមួយគ្រូជោគជ័យម្នាក់ ដោយអ្នកនាង ខ្ញុង បានសុំមហាជនម្នាក់១ដុលារ ជាថ្នូរនឹងការដោះស្រាយបំណុលរបស់ខ្លួន ដែលបានជំពាក់គេជិត ៦០ម៉ឺនដុលារអាមេរិចឯណោះ។

ក្រោយរឿងនេះបែកធ្លាយចេញ មហាជនក៏ដូចជាអ្នកដែលបានបាញ់លុយឲ្យអ្នកនាងតាម អេប៊ីអេ ហាក់មានការខឹងសម្បារជាខ្លាំង ដោយចោទថា អ្នកនាងជាមនុស្សអាក្រក់ ប្រើល្បិចបោកលុយពីមហាជន ដើម្បីតែភាពឡូយឆាយរបស់ខ្លួន។

យ៉ាងមិញ ក្រោយមានការជជែកវែកញែកគ្នា ពេញបណ្ដាញសង្គម នៅយប់ថ្ងៃទី២០ ខែតុលារ ដោយអ្នកនាងលើកឡើងថា​ លុយដែលមហាជនបាញ់ឲ្យនាង ខ្ញុងនឹងបាញ់ត្រឡប់ទៅវិញគ្រប់ចំនួន។ហើយនាងក៏បានសរសេររៀបរាប់យ៉ាងដូចច្នេះទៀតថា “ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤

១.នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ

២.នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះក្នុងការពន្យារការបង់រំលោះប្រចាំខែមួយរយៈសិន ឬបើបងប្អូនណាចង់ទិញនាងខ្ញុំនិងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣.នាងខ្ញុំសូមប្រកាសលក់ឡានរបស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ ៤.ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ទុកពេលឲ្យនាងខ្ញុំរកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់អាណិតនឹងយល់អំពីនាងខ្ញុំនឹងប្ដី”៕

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment