2022/12/01 at 2:23 PM
Banner Top
តារាដូចគ្នាតែវាសនាខុសគ្នា! តារាសម្ដែង សេង សូណា ពោលទាំងអួលដើមក និងតូចចិត្តជាមួយមហាជន ក្រោយឃើញម្នាក់ៗភ្លូកទឹកភ្លូកដីជួយ ខ្ញុង តែមិនមើលឃើញនាង

កម្សាន្ត៖ សូមរំលឹកផងដែរថា អតីតតារាសម្តែងស្រី សេង សូណា ពីមុនធ្លាប់តែស្គាល់តែភាពហ៊ឺហារ ភ្លឺថ្លា

បែរជាពេលនេះ រូបនាងបាក់​សម្រស់សឹងមើលមិនស្គាល់ ហើយថែមទាំងរង​សម្ពាធ​ជំងឺ​ច្រើន​មុខ ក្នុងនោះ មហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយថា តារា​ស្រីរូបនេះ ធ្លាប់មានជីវិតផូរផង់​មាន​តែ​ស្នាមញញឹម សាច់សភ្លឺថ្លា ​ចុង​ក្រោយនាងបែរជាធ្លាក់ខ្លួន មានសភាព​មើល​មិន​យល់ ​ខ្មៅ​មុខខ្មៅមាត់ មាន​ជាំមុខទាំង​ដុំ​ៗ​ ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់នាង នៅពេលនេះ កាន់តែដុនដាបជាខ្លាំង សូម្បីកន្លែងស្នាក់នៅ ក៏មិនមានប្រាកដនោះឡើយ។

សេង សូណា

តាមព័ត៍មានកន្លងមក តារាស៊ិចស៊ីរូបនេះ មិនសូវមានគេចាប់អារម្មណ៍ និងជួយនាងនោះទេ បើទោះបីជាមានការទទូចសុំជំនួយជាច្រើនដងក្តី តែនាង សេង សូណា បានតូចចិត្តខ្លាំងមិនមានអ្នកជួយ ព្រោះខ្លួនមិនចេះយំដូចគេ។

សេង សូណា

ក្រោយពីល្បីរឿងរ៉ាវខ្ញុង ផុងខ្លួនក្នុងអន្ទាក់បំណុលដោះមិនរួច សាធារណជនជាច្រើន បានសម្តែងការអាណិតសារចំពោះតារាកំប្លែងរូបនេះ ហើយក៏បានជួយជាថវិកាដល់រូបនាង តាមសទ្ធា និងលទ្ធភាព ក្រោយពីមានការទ្រហោយំ និងអំពាវនាវពីតារាកំប្លែង អ្នកនាង ខ្ញុង។

សេង សូណា

ដោយឡែក ក្នុងនោះ ក្រោយពីឃើញម្នាក់ៗ ភ្លូកទឹកភ្លូកដីទៅជួយយកអាសារតារាកំប្លែងល្បីឈ្មោះពូកែថ្វីមាត់ ខ្ញុង ស្រាប់តែ តារាស៊ិចស៊ីសេង សូណា សម្តែងការតូចចិត្តអន់ចិត្តអន់ថ្លើម ព្រោះតែបងប្អូនមួយចំនួន បានដណ្តើមគ្នាជួយខ្ញុង ហើយមើលរំលងខ្លួនដែលកំពុងជួបការលំបាកដូចគ្នា។

សេង សូណា
ខ្ញុង

ជាមួយគ្នានោះ បើតាមសំណេររបស់តារាស៊ិចស៊ី សេង សូណា បានសរសេររៀបរាប់ដូច្នេះថា៖ “ហេតុអ្វីបានជាបងៗអ្នកមានមួយចំនួនមិនជួយខ្ញុំ ដូចបងស្រីខ្ញុង ចឹង ហើយខ្ញុំក៍ជាអ្នកសិល្បះមួយរូបដែណឹងខ្ញុំទាល់ខ្ញុំក្រហើយខ្ញុំមានជំងឺទៀតសូម្បីតែផ្ទះផ្ទាល់ខ្លួនក៍គ្មាននៅ ហើយនៅផ្ទះជួលគេជិតស្លាប់ទៅវិញហើយ ហុឺតូចចិត្តណាស់ធ្វើមិចកើតមកជាតិនេះគ្មានវាសនាដូចគេ រឺក៍ខ្ញុំមិនចេះយំបានជាគេមិនជឿថាខ្ញុំវេទនាពិតប្រាកដ ហ៊ឺ 087333349/0885552992 បងៗអើយជួយស៊ែខ្ញុំផងបើអាណិតនាងខ្ញុំ”

សេង សូណា
សេង សូណា
ខ្ញុង
ខ្ញុង
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ក្លាហានណាស់! តារាស្រី ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ឈីន រតនៈ ប្រាប់ថាធ្លាប់កែកុនច្រើនដងទម្រាំអាចស្អាតដល់សព្វថ្ងៃ
ព្រហើនណាស់! ឃើញគេមិនតបត ជនជាតិថៃមួយក្រុម យកល្ខោនខោល និងតារាចម្រៀងខ្មែរទៅកាត់.ត ឡើងសាហាវ
ក្នុងផ្ទះ​អ្នកមាន​ឆ្នាំមមី វក រោង ខាល ជូត ថោះ ម្សាញ់ ច កុរ​ ទេ ? ចាំ​ទទួល​លាភ​ធំ​ដើម​ស​ប្តា​ហ៍នេះ សំណាងផ្ទួនៗគ្នា
ថ្ងៃសីលស្អែកនេះ ​ឆ្នាំ​ទាំង​៦​រាសី​ល្អ​ឡើងសិរី​មង្គល​គេច​មិន​រួច​ពី​លាភ​ធំ មានគេយកលាភមកឲ្យដល់ផ្ទះ
សូមប្រយ័ត្ន! មានជនខិលខូចបង្កើតផេកឲ្យដូច តាចេក ដើម្បីឆបោកលុយពីមហាជន ដោយផុសស្នើសុំជំនួយ
telegram : 066 74 3388