2022/11/30 at 7:49 PM
Banner Top
ថាមែនៗ! បែកធ្លាយឈ្មោះគ្រូជោគជ័យ ដែលរៀបចំគម្រាងឲ្យ ខ្ញុង សុំលុយពីប្រជាជនម្នាក់មួយដុលារ ដើម្បីដោះបំណុល

កម្សាន្ត៖ នៅយប់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ដែលជាថ្ងៃអ្នកនាង ខ្ញុង បានសារភាពថាខ្លួនក្ស័យធនហើយជំពាក់បំណុលគេជិត៦០ម៉ឺនដុល្លានោះ

ស្រាប់តែលោកគ្រូ សៀវ សុផល ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកដោះបំណុលបានទម្លាយថា អ្នកនាង ខ្ញុងនិងស្វាមី បានមកជួបលោកផ្ទាល់ មុននឹងបង្កើតព្រិត្តិការណ៏នេះឡើង ។ លោកគ្រូ សៀវ សុផល បានLive ដោយផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់លោក ដោយលោកគ្រូអះអាងថា លោកគឺជាអ្នករៀបចំយុត្តិសាស្ត្រឲ្យអ្នកនាង ខ្ញុងចាកចេញពីបំណុល ដោយជួបលោកត្រឹមតែ១ម៉ោងតែប៉ុណ្ណោះ ដើម្បីយកលុយទៅសងម្ចាស់បំណុល ។

លោកគ្រូ សៀវ សុផល «ល្ងាចមិញ ខ្ញុងនិងលោកកៃដរ ជួបខ្ញុំតែ១ម៉ោង ហើយយើងរៀបយុត្តិសាស្ត្រឲ្យគាត់ចាកចេញពីបំណុល ដើម្បីយកលុយសងម្ចាស់បំណុល ។ខ្ញុំចូលចិត្តគាត់ តែគាត់ធ្វើតាម គាត់អស់ជំរើស ហើយឥឡូវនេះប្រហែលជាបំណុលគាត់ទៅជាសេរូហើយ (សូន្យ) ហើយក៏សូមអបអរសាទរ ខ្ញុង និង កៃដរ ផង ខ្ញុំមានគំនិតតែមួយដែកអាចធ្វើឲ្យ ខ្ញុង ចាកចេញពីបំណុលបាន » ។

សូមទស្សនាលោកគ្រូ សៀវ សុផល ដូចខាងក្រោមនេះ ៖

Banner Content

Related Article

0 Comments

Leave a Comment